Coronamap Live ផ្ទាំងផែនទីផ្សាយដំណឹងពី COVID-19 ដ៏ទំនើបមួយ នៅស្រុកកូរ៉េខាងត្បូង

ផែនទីឌីជីថលមួយឈ្មោះថា Coronamap Live ឬចុចពាក្យ https://coronamap.live/ ជាផ្ទាំងផ្សព្វផ្សាយអំពីដំណឹងនៃទីតាំងកើតឡើងនៃចំនួនអ្នកឆ្លងជំងឺ COVID-19 ត្រូវបានបង្កើត​យ៉ាងរហ័ស បន្ទាប់ពីតួលេខកាន់តែកើនឡើងច្រើននៅកណ្ដាលក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ដោយ​សារ​ពេល​នេះកូរ៉េខាងត្បូងបានក្លាយ​ជា​ប្រទេស​ទី​2 ​បន្ទាប់​ពី​ចិន​ដែល​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​បំផុត។ គិត​មក​ត្រឹម​ពេល​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ថា​ មាន​មនុស្ស 8នាក់បាន​ស្លាប់​ដោយ​សារ​កូរ៉ូណាវីរុស ខណៈ​ដែល 830នាក់​ផ្សេង​ទៀតបាន​ឆ្លង​ជំងឺ​នេះ។
ផែនទីឌីជីថលមួយនេះ មានតួនាទីអាចអាប់ឌែតបានរហ័ស 24ម៉ោង/7ថ្ងៃ។ គោលបំណងដើម្បីបង្ការកុំឱ្យឆ្លងរាលដាលដល់អ្នកដទៃទៀត ហើយវាត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើបាននៅលើឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងបាននៅដំឡើងនៅទីតាមសាធារណៈផ្សេងៗផងដែរ ដូចជា អាកាសយានដ្ឋានអន្តរជាតិ មន្ទីរពេទ្យ និងផ្សារទំនើបនានា។ វាមាន 3ពណ៌ មានសញ្ញាបង្ហាញផ្សេងគ្នា គឺក្រហម មានន័យថា ឆ្លងបាន 1ថ្ងៃហើយ។ លឿង និងបៃតង ជាសញ្ញាប្រាប់ថា មានអ្នកឈឺតិចៗ អំឡុង 8 ឬ 9ថ្ងៃហើយ។ ចំណែកភាសា​មាន អង់គ្លេស ចិន និងកូរ៉េ។
លើសពីនេះក៏មានវេបសាយក្នុងស្រុកមួយ បានបង្កើតមុនរួចទៅហើយ គឺ https://wuhanvirus.kr/ ជាភាសាកូរ៉េសុទ្ធ ដែលមានតួនាទីស្រដៀងគ្នានេះដែរ ដែលស្រង់ពីទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO)៕

Advertisement