ក្រសួង​អប់រំ ​ប្រកាស​ជ្រើសរើស​បុគ្គលិក​អប់រំ ទៅ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ កូរ៉េខាងត្បូង

ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ជ្រើសរើស​បុគ្គលិក​អប់រំ គ្រូឧទ្ទេស និង​គ្រូបង្រៀន ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ ជាន់ខ្ពស់​ផ្នែក​អប់រំ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ ប្រទេស​កូរ៉េខាងត្បូង ដើម្បី​លើកកម្ពស់​គុណភាព​ធន​ធាន​មនុស្ស​ផ្នែក​ព័ត៌មានវិទ្យា សម្រាប់​បម្រើការ​នៅ កម្ពុជា។

អាហារូបករណ៍​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់​ផ្នែក​ការអប់រំ​បច្ចេកវិទ្យា​ព័ត៌មាន ( ITC education ) នឹង​ត្រូវបាន​ផ្ដល់ជូន​បេក្ខភាព​ប្រលង​ជាប់​ចំនួន 15 កន្លែង​ឱ្យទៅ​បន្ត​ការសិក្សា​រយៈពេល 17 ខែ ដែល​ចាប់ពី​ខែកុម្ភៈ ឆ្នាំ 2022 ដល់​ខែមិថុនា ឆ្នាំ 2023 នៅ​សាកលវិទ្យាល័យ​អប់រំ​កូរ៉េ (Korea National University of Education: KNUNE) នៃ​ប្រទេស​កូរ៉េខាងត្បូង ដោយមាន​កិច្ចសហការ​រវាង ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ទីភ្នាក់ងារ​សហការ​ប្រតិបត្តិ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

ការទទួល​ពាក្យ​នឹងត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2021។ ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ លេខ 012 697 117 ឬ អ៊ី​មេ​ល៖ thydakica@gmail.com

Advertisement