ក្រសួង​អប់រំ និង UNESCO-ICHEI សហការគ្នា​ធ្វើកំណែទម្រង់​ការអប់រំ​បែប​ឌីជីថល​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការគ្នាជាមួយ​នឹង​មជ្ឈមណ្ឌល​អន្តរជាតិ​UNISCO ដើម្បី​ភាព​ច្នៃប្រឌិត​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​ទីក្រុង Shenzhen (UNESCO-ICHEI) ធ្វើកំណែទម្រង់​ការអប់រំ​បែប​ឌី​ជី​ថ​រល​នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា។

ភាគី​ទាំង​ពីរបាន​រៀប​ព្រមព្រៀងគ្នា​ក្នុងការ​រួមគ្នា    លើកកម្ពស់​ការធ្វើកំណែទម្រង់​ការបង្រៀន និង​រៀន​តាមបែប​ឌីជីថល​ក្នុងប្រទេស​កម្ពុជា និង    ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍ ដើម្បី​បម្រើ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក។ បន្ថែម​ពីលើ​នេះ ស្ថាប័ន​ទាំងពីរ​ក៏​ធ្វើ​សកម្មភាព ចែករំលែក​ធនធាន និង​បណ្ដាញ ដើម្បី​បម្រើ​ដល់​គោលដៅ​អប់រំ ដាក់ចេញ​កម្មវិធី​ពង្រឹង​សមត្ថភាព និង​ផ្តល់​អ្នកជំនាញ​ពិគ្រោះ​យោបល់​លើ​គម្រោង​នានា​ផងដែរ។ ក្នុងនោះដែរ​ក៏មាន​ការអនុវត្ត​នូវ​កិច្ចការ​ស្រាវជ្រាវ​ដែល​បាន​ចែករំលែក​គ្នា ធ្វើការ​គាំទ្រ​ដល់​គោលការណ៍​ណែនាំ ឬ​គោលនយោបាយ​ស្ដីពី​ការសិក្សា​តាមបែប​ឌីជីថល រៀបចំ​កម្មវិធី​សន្និសីទ និង​សិក្ខាសាលាផ្សេងៗ និង​អនុវត្ត​គម្រោង​រួមគ្នា​ដែល​ទាក់ទង​នឹង​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា។

អ្វីដែល​កាន់តែ​វិជ្ជមាន​ទៅទៀត​នោះ UNESCO-ICHEI គ្រោង​នឹង​បង្កើត​វិទ្យាស្ថាន​អន្តរជាតិ​នៃ​ការអប់រំ​តាម​បណ្ដាញ​អ៊ីនធឺណិត ហៅ​កាត់​ថា IIOE ដែល​សហការ​ភាពជា​ដៃគូ ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​យ៉ាងហោចណាស់10 ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងស្រុក​ដើម្បី​កសាង​វេទិកា MOOC ដែល​ត្រូវបាន​ប្រើប្រាស់​កម្រិត​ថ្នាក់ជាតិ៕

Advertisement