LG បញ្ជាក់​ច្បាស់​ហើយ​ថា ពិតជា​ដើរចេញ​មែន ចាប់ពី​ថ្ងៃទី31 ខែកក្កដា 2021 តទៅ!

បន្ទាប់ពី​មានការ​សម្រេចចិត្ត​ចុងក្រោយ​ដោយ​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន ដែល​សារព័ត៌មាន​អន្តរជាតិ​នានា បាន​ចុះផ្សាយ​ព្រោងព្រាត កាលពី​ម្សិលមិញ បានបញ្ជាក់​ជា​ផ្លូវការ​ថា ក្រុមហ៊ុន LG នឹង​ចាក​ចេញពី​អាជីវកម្ម​ផលិត​ស្មា​ត​ហ្វូ​ន របស់​ប្រទេស​កូរ៉េខាងត្បូង ពិតប្រាកដ​មែនហើយ។

LG បាន​បញ្ជាក់ថា ការសម្រេចចិត្ត​ចាកចេញ​នេះ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2021។ ដូច្នេះ​យើង​នឹង​លែងឃើញ​មាន​ទូរស័ព្ទ​ឆ្លាត​វៃ ស៊េរីថ្មីៗផលិត​ក្រោម​ម៉ាក LG ទៀតហើយ។

យ៉ាងណាមិញ ក្រុមហ៊ុន LG នឹង​ផ្ដោតទៅលើ​ធនធាន​របស់ខ្លួន​ដែលមាន​ស្រាប់ ហើយនឹង​បន្ដ​អាជីវកម្ម​របស់ខ្លួន​ផ្សេងទៀត គឺ​នៅក្នុង​វិស័យ​គ្រឿងបន្លាស់​រថយន្ត​អគ្គិសនី, ឧបករណ៍​IoT (ឧបករណ៍​វៃឆ្លាត​ដោយ​ប្រើ​អ៊ីនធឺណិត), ឧបករណ៍​ទំនើប​សម្រាប់​ផ្ទះ​វៃឆ្លាត, មនុស្ស​យន្ត, បច្ចេកវិទ្យា AI និង​ផ្នែក​ប្រឹក្សា​ដោះស្រាយ​អាជីវកម្ម​វិញ​ម្ដង។ ក្រៅពីនេះ LG ក៏​នឹង​បន្ដ​ខិតខំ​ស្រាវជ្រាវ​ផ្នែក​បណ្ដាញ​ទំនាក់ទំនង 6G ផងដែរ៕

Advertisement