Xiaomi វ៉ាឈ្នះ Huawei ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេនៅចិន

កាលពីពេល​ពេលថ្មីៗនេះ សារព័ត៌មាន​ក្នុងស្រុក​ចិន បាន​បញ្ចេញ​របាយការណ៍​ថ្មី​ចុងក្រោយបង្អស់ ដែល​យោងតាម Counterpoint បាន​បង្ហាញថា ចំណែក​ទីផ្សារ​ភាគហ៊ុន​ទូរស័ព្ទ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Xiaomi បាន​ហក់​ឡើង​ខ្ពស់​ដល់​ទៅ 12% បាន​ក្លាយជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន ធំជាងគេ​នៅ​ចិន និង​ជាប់​លេខ3 លើ​ពិភពលោក លក់​ចេញ​បាន​ជាង 4.4លាន​គ្រឿង គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ2021។ កាលពី​ខែមករា ដើមឆ្នាំ2021 តំណែង​លេខ1 នេះ បាន​ធ្លា​ក់លើ​ដៃ OPPO ឯណោះ​ទេ។

ក្នុង​ទីផ្សារ​ពិភពលោក Huawei ធ្លាក់ចុះ 4% ចំណែកឯ OPPO ឈរ​នៅ​ទី4 មាន​ចំណែក​ទីផ្សារ​ភាគហ៊ុន​ពិភពលោក 12% និង vivo ជាប់​ចំណាត់ថ្នាក់​ទី5 ជាមួយ​ចំណែក​ទីផ្សារ​ភាគហ៊ុន 10% ។ ដោយឡែក​Samsung ឈរ​នៅ​លំដាប់​កំពូល ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចល័ត​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក មាន​ចំណែក​ទីផ្សារ​ភាគហ៊ុន 20% និង Apple ជាប់​ចំណាត់ថ្នាក់​ទី2 ចំណែក​ទីផ្សារ​ភាគហ៊ុន 17%។

សូម​ជម្រាបជូន​ដែរ​ថា តំណែង​លេខ1 នេះ​ធ្លាប់​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei អស់​ជាច្រើន​ឆ្នាំ​មកហើយ តែ​យ៉ាងណាមិញ គេ​បាន​សង្កេតឃើញថា ចាប់​តាំង Huawei ត្រូវបាន​ហាមឃាត់ មិនឱ្យ​នាំយក​ផលិតផល​ទៅ​លក់​ក្នុង​ទីផ្សារ​អាមេរិក​មក បានធ្វើឱ្យ​ក្រុមហ៊ុន​មួយ​នេះ​បាត់បង់​ទីផ្សារ​មួយចំណែក​ដ៏​ធំ៕

Advertisement