SpaceX ប្រកាស​ដំណឹង​ជោគជ័យ ចុះចត​យាន​គំរូ​ដល់​ដី​បាន ដោយ​មិន​ផ្ទុះ​ឆេះ ដូច​ពីមុន

ក្រុមហ៊ុន SpaceX ដែល​បាន​ព្យាយាម​សាកល្បង​វិធីសាស្ត្រ​មួយ គឺ​ធ្វើយ៉ាងណា​ឱ្យ​ការបាញ់​យាន​គំរូ ជា​យាន​ផ្ទុក​មនុស្ស​បាន​ទៅ​ទី​អវកាស​ហើយ ចុះចត​លើ​ផ្ទៃដី​ដោយ​ជោគជ័យ។ គម្រោង​នេះ​ត្រូវ​បានដឹង និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ បន្ទាប់ពី​ការសាកល្បង​អស់យាន​ជាច្រើន​គ្រឿង តាំងពី SN1 ដល់ SN9,SN10  សុទ្ធតែ​បរាជ័យ ដោយ​ត្រូវ​ផ្ទុះ​ឆេះ​ទាំងអស់។

ប្រធាន​វិស្វករ​នៃ​កម្មវិធី​ហោះហើរ​របស់ SpaceX លោក John Insprucker បានលើកឡើង​ពី​ការសប្បាយរីករាយ​ចិត្ត​ថា «យើង​បាន​ចុះចត​វិញ​ហើយ! Starship បាន​ចុះចត​ហើយ»។

សូម​រំឭក​ផងដែរ​ថា យាន​គំរូ (Prototype) SN15 បានបញ្ចប់​ការធ្វើ​តេស្ត​ដោយ​រលូន​ជា​លើកដំបូង ទាំង​ការហោះ​ឡើង, ការបញ្ជា​ការហោះហើរ​លើ​រយៈកម្ពស់​ខ្ពស់ និង​ការ​ចុះចត​ត្រឡប់​មកកាន់ ចំណុច​ដែល​វា​ត្រូវ​ចុះចត​វិញ។

ការធ្វើ​តេស្ត​របស់ SN15 គឺធ្វើឡើង​នៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ គាប់​ជួន​ត្រូវចំ​ឱកាស​ប្រារព្ធ​ខួប​ទី ៦០ឆ្នាំ នៃ​ការបញ្ជូន​អវកាសយានិក អាមេរិក​ដំបូង​គឺ​លោក Alan Shepard ឡើងទៅ​កាន់​ទី​អវកាស៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

Advertisement