តាក់ស៊ី​ហោះ​អេ​ឡិ​ក​ត្រូ​និក​គំរូ​ដើម​របស់ TCab Tech ​សាក​​ល្បង​​ហោះ​ហើរ​​ដោយ​​ជោគ​ជ័យ

គំរូ​ដំបូង​របស់ E២០ ដែលជា​តាក់ស៊ី​ហោះ​អគ្គិសនី អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន TCab Tech បាន​ហោះហើរ​សាកល្បង​លើ​សមត្ថភាព​មួយចំនួន​ដូចជា ហោះ​ឡើង​ត្រង់ ចុះចត​ត្រង់ និង​ហោះ​ទៅមុខ នៅក្នុង​ការធ្វើ​តេស្ត​កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុន TCab Tech នៅ សៀង​ហៃ ប្រទេស​ចិន បាន​បញ្ចេញ​វីដេអូ​ស្ដីពី​ការហោះហើរ​សាកល្បង​រប​ស់ តាក់ស៊ី​ហោះ​អគ្គិសនី E២០ ដែលមាន​ទំហំ​ស្មើនឹង ៥០% នៃ​កំណែ​ពិតប្រាកដ​របស់​វា។ ក្នុង​វីដេអូ E២០ បង្ហាញ​សមត្ថភាព​ហោះ​ឡើង​ត្រង់ ហោះ​នៅ​នឹង​មួយកន្លែង ហោះ​ទៅមុខ និង​ចុះចត នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី ១៦ ឧសភា។

E២០ គឺជា​តាក់ស៊ី​ហោះ​អគ្គិសនី ដែល​អាច​ហោះ​ឡើង​ត្រង់ អាច​ដឹក​មនុ​ស្សបាន ៥ នាក់។ យាន​នេះ​នឹង​អាច​ហោះ​បាន​ក្នុង​ល្បឿន ២៦០ គីឡូម៉ែត្រ/ម៉ោង ហើយ​ហោះ​បាន​រយៈ​ចម្ងាយ​ប្រហែល ២០០ គីឡូម៉ែត្រ។ ខុសពី eHang របស់ Guangzhou EHang Intelligent Technology ដែល​ហោះហើរ​ដោយ​ស្វ័យប្រវត្ត តាក់ស៊ី​ហោះ E២០ របស់ TCab Tech ត្រូវការ​អ្នកបើកបរ​ម្នាក់។

TCab Tech សម្រេចបាន​លទ្ធផល​មួយចំនួន​ក្នុង​ឆ្នាំ ២០២១ ជាមួយនឹង​ការហោះហើរ​សាកល្បង​នូវ​គំរូ​ដែលមាន​ទំហំ​ស្មើនឹង ២៥% និង ៥០% នៃ​ទំហំ​ពិត​របស់​វា។

Advertisement