Huawei​ ​nova​ ​5​ ​ចេញ​លក់​នៅ​ចិន​ភ្លាម​ ​តេ​ស្ត​ល្បឿន​ដំណើរការ​បាន​ពិន្ទុ​ខ្ពស់​ខ្លាំង​ភ្លាម​ដែរ​

​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​បាន​បញ្ចេញ​ផលិតផល​ថ្មី​ដែលគេ​ដឹង​ថា​ជា​ ​Nova​ ​5​ ​បំពាក់​ដោយ​បន្ទះ​ឈី​បរ​បស់​ ​Huawei​ ​ផ្ទាល់​តែម្ដង​ ​គឺ​ ​Kirin​ ​810​(​Nova​ ​5​ ​ធម្មតា​)​ ​និង​ ​Kirin​ ​980​(​Nova​ ​5i​ ​និង​ ​Nova​ ​5Pro​)​។​ ​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ឈី​ប​ដែល​ដាក់លើ​ ​Nova​ ​5​ ​នោះ​ធ្វើ​ឱ្យ​អ្នកធ្វើ​តេ​ស្ត​ល្បឿន​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទេ​ ​ព្រោះតែ​ល្បឿន​ដំណើ​ការ​របស់​វារ​លូន​សឹងតែ​គ្រប់​កម្មវិធី​ទាំងអស់​ ​ជាពិសេស​លឿន​ជាង​ឈីប​ ​Snapdragon​ ​730​ ​របស់​ក្រុមហ៊ុន​ ​Qualcomm​ ​ដល់ទៅ​ ​13​%​ ​ឯណោះ​។​

​តារាងពិន្ទុ​ពី​កម្មវិធី​ ​Antutu​ ​ក្រោយពេល​តេ​ស្ត​បាន​រក​ឃើញថា​ ​Nova​ ​5​ ​បាន​ពិន្ទុ​ខ្ពស់​ណាស់​គឺ​ ​237437​។​ ​ចំណែក​លក្ខណ​សម្បត្តិ​ផ្សេងទៀត​ ​មាន​ដូចជា​ ​នៅ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​9​ ​នៅឡើយ​។​ ​បំពាក់​ ​GPU​ ​Mali​-​G52​ ​មាន​ជម្រើស​ប្រភេទ​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ម៉ាស៊ីន​ ​256GB​(​អាច​ថែម​មេ​ម៉ូ​រី​កាត​ក្រៅ​បាន​ទៀតផង​)​។​ ​
​Nova​ ​មាន​ ​3ប្រភេទ​ ​គឺ​ ​Nova​ ​5​,​ ​Nova​ ​5i​ ​និង​ ​Nova​ ​5​ ​Pro​ ​ចំពោះ​តម្លៃ​ប្រកាស​ផ្លូវការ​ ​គឺ​៖​

​Nova​ ​5Pro​ ​ជម្រើស​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ម៉ាស៊ីន​ ​128GB​ ​តម្លៃ​ ​435​ ​ដុល្លារ​ ​Nova​ ​5​ ​និង​ ​5i​ ​ជម្រើស​ ​RAM​ ​6GM​/​128GB​ ​និង​ជម្រើស​ ​RAM​ ​8GB​/​128​ ​តម្លៃ​ ​260​ ​ដុល្លារ​ ​និង​ ​320​ ​ដុល្លារ​តា​មលៀ​ខ​រៀង​។​

​លើស​ពីនេះ​ទៀត​ ​Huawei​ ​ក៏​ដាក់​ឱ្យ​មាន​ឆ្នាំង​សាក​ល្បឿន​លឿន​ភ្ជាប់​មក​ជាមួយ​ ​និង​កម្លាំង​បញ្ចូន​ ​18W​ ​(​វ៉ាត់​)​ ​នៅក្នុង​ប្រអប់​មក​ទៀតផង​៕​

Advertisement