Bill Gates ថា កំហុសធំបំផុតគឺ ​​ការបណ្ដោយ​ឱ្យ​ប្រព័ន្ធ​ដំណើរការ​Microsoft ប្រកួត​ចាញ់​ Android

លោក​ Bill Gates ​ដែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ថា​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ​បាន​លើក​ឡើង​ពី​បទពិសោធ​ផ្ទាល់​របស់ខ្លួននៅក្នុង​វេទិកា​មួយ​មាន​ឈ្មោះ​ថា​ Village Global ​ស្ដី​ពី​សហគ្រិនភាព​។ ​ក្រោយ​ពេល​ប៉ះ​នឹង​សំណួរដ៏​រសើប​មួយ​ដែល​ពិធីការិនី​បាន​ជជីក​សួរ​ដេញ​ដោល​នោះ លោក​ Bill Gates ​បាន​សារភាព​ថា​​ “កំហុស​ធំ​បំផុតមួយនៅ​ក្នុង​ជីវិត​គឺ ការ​បណ្ដោយ​ឱ្យ​ប្រព័ន្ធ​ដំណើរការ​ Microsoft ​ប្រកួត​ចាញ់​ Android​”។ កំហុសមួយនោះបានធ្វើខាតបង់ប្រាក់ជាង 400ប៊ីលានដុល្លារ។​

លោក​បាន​បន្ថែម​ថា ​នៅ​ក្នុង​ពិភព​នៃ​ការ​ប្រកួត​ប្រជែង​បង្កើត​ប្រព័ន្ធ​ដំណើរការ​កម្មវិធី ​បើ​អ្នក​ផលិត​បាន​ប្រព័ន្ធ​ដែល​គេ​និយម​ប្រើ​ច្រើន​ ​ហើយ​ថែម​ទាំង​ក្ដោប​បាន​ទីផ្សារ​ទាំង​មូល ​នោះ​អ្នក​នឹង​ឈ្នះ​។ ​ដូច​គ្នា​អីចឹង​ដែរ​ ​គ្រា​ដែល​នៅ​ដឹក​នាំ​
 Microsoft ​ការ​គ្រប់​គ្រង​របស់​លោក​មិន​ល្អ ​ហាក់​មាន​ភាព​រញ៉េរញ៉ៃ​ ​បង្កើត​បាន​ប្រព័ន្ធ​មួយ​ដែល​អ្នក​ប្រើប្រាស់​មិន​និយម ​ឬ​និយាយឱ្យ​ខ្លី​ថា ​ពិបាក​ប្រើ ​ផ្ទុយ​ពី Android ​ដែល​ជា​ទម្រង់​ Platform ​ស្តង់ដា​​ Open Source។ ​ក្នុង​ដំណាក់​កាល​ដែល Android​ ​កំពុង​ឡើង​កូដ ​តើ​អ្នក​ដឹង​ទេ ​ថា​ទម្រង់​ Platform ​ស្តង់ដា​​ Open Source​ នោះ​រក​ចំណូល​បាន​ប៉ុន្មាន? ​បើ​អាច​ត្រឡប់​ទៅអតីត​កាល​ក្នុងអំឡុង​ពេល​ជោគជ័យ​របស់​ Microsoft ​វិញនោះ ​​ពិត​ណាស់ ​លុយ​ជាង 400​ប៊ីលាន​ដុល្លារនោះ​នឹង​ហូរ​ចេញ​ពី​ក្រុមហ៊ុន G ចូល​កុង​ក្រុមហ៊ុន M៕ 

Advertisement