ចិន​ត្រៀម​បង្ហោះ​ផ្កាយរណប​សង្កេត​ផែនដី​ ​បញ្ជា​ដោយ​ប្រព័ន្ធ​ ​AI​ ​ទាំងអស់​ ​

​របាយការណ៍​របស់​ទូរទស្សន៍​ ​CCTV​ ​បាន​បង្ហាញ​ឱ្យ​ឃើញថា​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គ្រោង​នឹង​ដាក់​ផ្កាយរណប​សង្កេត​ផែនដី​ចំនួន​ ​192ដួង​ ​ចូល​ទៅ​ក្នុង​ ​“​ក្រុម​ផ្កាយ​”​ ​នៅ​ឆ្នាំ2021​ ​ដែលគេ​ស្គាល់ឈ្មោះ​ថា​ ​Xing​ ​shi​ ​dai​។​

​ទូរទស្សន៍​នេះ​បានឱ្យ​ដឹងពី​ប្រភព​មួយ​ដែល​បាន​និយាយ​ថា​ ​“​វា​មាន​សុវត្ថិភាព​ក្នុង​ការ​និយាយ​ថា​ផ្កាយរណប​នៅតែ​ជា​ឧបករណ៍​គ្រប់គ្រង​ពី​ចម្ងាយ​។​ ​នោះ​មានន័យថា​ ​ពួកវា​ពុំ​មានមុខ​ងារ​បញ្ជា​ដោយ​ស្វ័យប្រវត្តិ​ទេ​។​ ​គេ​រំពឹង​ថា​ ​ក្រុម​អ្នកបង្កើត​នឹង​បំពាក់​ប្រព័ន្ធ​បង្ហោះ​ផ្កាយរណប​ ​Leo​ ​ថ្មី​ជាមួយ​សមត្ថភាព​បញ្ជា​ខ្លួន​វា​ដោយ​ស្វ័យប្រវត្តិ​”​។​ ​

​ក្រុម​ផ្កាយរណប​ ​Leo​ ​នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​ការ​ត្រួតពិនិត្យ​បរិស្ថាន​ ​ការ​បង្ការ​គ្រោះមហន្តរាយ​ ​និង​ការគ្រប់គ្រង​ចរាចរណ៍​។​ ​បច្ចេកវិទ្យា​ ​AI​ ​នឹង​ដំណើរការ​រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយរណប​ ​ដោយ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​មាន​ ​Resolution​ ​ចម្រុះ​។​ ​តាមវិធី​នេះ​ ​រូបភាព​ដែល​មានគុណ​ភាព​អន់​នឹង​ត្រូវ​ដកចេញ​ ​ហើយ​មានតែ​ទិន្នន័យ​ដែល​មានប្រយោជន៍​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​ផែនដី​វិញ​។​ ​

​ផ្កាយរណប​ទាំងនេះ​ទំនងជា​នឹង​ត្រូវ​បាញ់បង្ហោះ​ដោយ​ប្រើ​យាន​បាញ់​រ៉ុក្កែត​ ​Julang​-​1​ ​ដែល​បង្កើត​ឡើង​សម្រាប់​ការ​បាញ់បង្ហោះ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​។​ ​យាន​ ​Julang​-​1​ ​មាន​សមត្ថភាព​ដឹក​ផ្កាយរណប1​ ​ឬ​ច្រើន​ដែល​មាន​ទម្ងន់​រហូតដល់​ ​150គីឡូក្រាម​ចូល​ទៅ​តារាវិថី​ក្នុង​កម្ពស់​ ​600គីឡូម៉ែត្រ​។​ ​

​ក្រុម​អ្នក​អភិវឌ្ឍន៍​បាន​ប៉ាន់ប្រមាណ​ថា​ ​ការ​ចំណាយ​លើ​ការ​បាញ់បង្ហោះ​តាម​យាន​ ​Julong​-​1​ ​ម្តង​ៗ​ ​គឺ​ប្រមាណ​ ​25លា​នយ័ន​ ​(​3.64លាន​ដុល្លារ​)​។​ ​ផ្កាយរណប​ទាំងនេះ​កំពុង​ត្រូវ​បាន​ផលិត​ឡើង​ដោយក្រុម​ហ៊ុន​ ​ADASpace​ ​ដែល​ជា​ក្រុមហ៊ុន​ឯកជន​របស់​ចិន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈឹង​ទូ​ ​នៃ​ខេត្ត​ស៊ី​ឈួន​ ​ភាគ​និរតី​ប្រទេស​ចិន​៕​

Advertisement