ចូលរួម​សោកស្ដាយ​ផង​!​ ​Hongmeng​ ​OS​ ​នឹង​មិន​ដាក់​ឱ្យ​ប្រើលើ​ទូរស័ព្ទ​ទេ​

​លោក​ ​Liang​ ​Hua​ ​ប្រធាន​ក្រុមហ៊ុន​ ​Huawei​ ​បាន​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ស៊ិន​ជិន​ថា​៖​ ​”​យើង​មិនទាន់​បានសម្រេច​ចិត្ត​នៅឡើយ​ទេ​ថា​ ​HongMeng​ ​អាច​អភិវឌ្ឍ​ចេញ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​សម្រាប់​ស្មា​ត​ហ្វូ​ននា​ពេល​អនាគត​ ​ឬ​យ៉ាងណា​នោះ​”​។​

​លោក​បន្ថែម​ទៀត​ថា​ ​វា​អាច​មានការ​ប្រែប្រួល​ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់​ ​Huawei​ ​ចូល​បញ្ជីខ្មៅ​ម្ដងទៀត​ ​ហើយ​ ​Android​ ​ជ្រុះចេញ​ពី​ដៃ​របស់​ ​Huawei​។

​លោក​ ​Liang​ ​ក៏បាន​រំឭក​សម្ដី​របស់​ស្ថាបនិក​ ​Huawei​ ​លោក​ ​Ren​ ​Zhengfei​ ​ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន​បារាំង​ ​Le​ ​Point​ ​កាលពី​ពេល​ថ្មី​ៗ​ថា​ ​”​HongMeng​ ​មិន​មែន​ឌីហ្សាញ​មក​សម្រាប់​ស្មា​ត​ហ្វូ​នដូច​គ្រប់គ្នា​គិត​នោះ​ទេ​។​ ​យើង​មិនមែន​បង្កើត​ ​OS​ ​នេះ​សម្រាប់​ជំនួស​ ​Google​ ​ហើយ​ប្រសិនបើ​ ​Google​ ​ដក​ ​OS​ ​របស់​ខ្លួន​ចេញពី​ ​Huawei​ ​យើង​នឹង​ត្រូវ​ចាប់ផ្ដើម​បង្កើត​ប្រព័ន្ធ​អេកូ​ ​ព្រោះ​យើង​មិនទាន់​មាន​ផែនការ​ច្បាស់លាស់​នៅឡើយ​ទេ​”​។​

​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​OS​ ​ជំនាន់​ក្រោយនេះ​ ​នឹង​បង្ហាញមុខ​មាត់​ពិត​នៅចំពោះមុខ​អ្នកចូលរួម​ដែល​ជា​ ​Developer​ ​ជុំវិញ​សកលលោក​ច្រើនជាង​ ​5,000នាក់​ ​រួមបញ្ចូល​ទាំង​ដៃគូ​សហការ​ប្រមាណ​ ​1,500ស្ថាប័ន​ ​(​Huawei​ ​Global​ ​Developer​ ​Conference​)​ ​ដែល​រាប់បញ្ចូល​ជា​ព្រឹត្តិ​ការណ៍​ធំ​បំផុត​ក្នុង​វិស័យ​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​នរ​បស់​ប្រទេស​ចិន​។​

​បើ​មិន​អាច​ឱ្យ​ប្រព័ន្ធ​ដំណើរការ​លើ​ស្មា​ត​ហ្វូ​ន​ទេ​នោះ​ ​ ​HongMeng​ ​OS​ ​នឹងអាច​គាំទ្រ​ទាំង​នៅ​លើ​ថេប្​ល៊ិ​ត​ ​កុំព្យូទ័រ​ ​ទូរទស្សន៍​ឆ្លាតវៃ​ ​រថយន្ត​ ​និង​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន​ទៀតផង​ដែរ​។​ ​
​ជា​ការ​បញ្ជាក់​ពី​លោក​ ​Liang​ ​Hua​ ​ប្រធាន​ក្រុមហ៊ុន​ ​Huawei​៕​

Advertisement