Kids​ ​Tube​ ​និង​ការ​បង្ហោះ​វីដេអូ​ស័ក្ដិសម​នឹង​ក្មេង​ៗ​ចូលចិត្ត​មើលក្នុង​ ​YouTube​ ​ដែល​ឪពុកម្ដាយ​ភាគច្រើន​គួរ​ដឹង​.​.​.​

​នៅ​លើ​ ​YouTube​ ​នេះ​ ​ក្រៅពី​មាន​វីដេអូ​តុក្កតា​ ​ក៏​មាន​វីដេអូ​មិន​សមគួរ​ជាច្រើន​ ​ដែល​អាច​ជះ​ផល​អវិជ្ជមាន​ដល់​កូន​តូច​ៗ​បាន​។​ ​ឪពុកម្ដាយ​ភាគច្រើន​តែងតែ​ពឹងផ្អែក​លើ​ការ​ចាក់​វីដេអូ​តុក្កតា​នៅក្នុង​ ​YouTube​ ​ដើម្បី​បង្ហាញ​ដល់​កូន​តូច​ៗ​ ​ពេល​ដែល​ពួកគេ​រករឿង​រំ​អុក​ម្ដង​ៗ​ ​ដោយសារ​វិធីសាស្ត្រ​នេះ​អាច​លួង​ក្មេង​ៗ​បាន​យ៉ាង​មានប្រសិទ្ធភាព​។​ ​ដើម្បី​ឱ្យ​មាន​ភាព​កាន់តែ​ងាយស្រួល​ឡើង​ ​YouTube​ ​បាន​បង្កើត​ចេញ​នូវ​បណ្ដាញ​វីដេអូ​ថ្មី​មួយ​ដែល​បំបែកចេញ​ពី​បណ្ដាញ​ ​YouTube​ ​ដែល​មានឈ្មោះ​ថា​ ​Kids​ ​Tube​។​ ​

​Kids​ ​Tube​ ​នេះ​មាន​បង្ហោះ​តែ​វីដេអូ​ដែល​ស័ក្ដិសម​នឹង​ក្មេង​ៗ​ ​និង​មិន​មាន​លាយ​ឡូកឡំ​ជាមួយ​វីដេអូ​ដែល​មិន​សមគួរ​នោះ​ទេ​។​ ​

​នៅក្នុង​កម្មវិធី​នេះ​ក៏​មានមុខ​ងារ​ពិ​សេស​ៗ​មួយចំនួន​ដែរ​ ​ដូចជា​៖​ ​
​-​អាច​បិទ​មិន​ឱ្យ​ ​Search​ ​វីដេអូ​បន្ថែម​។​
​-​អាច​កំណត់​លេខសម្ងាត់​ជាមួយ​ ​Settings​ ​ដូចនេះ​កូន​តូច​ៗ​មិន​អាច​កែប្រែ​ ​Settings​ ​បានទេ​។​
​-​អាច​ ​Report​ ​ឬ​ ​Block​ ​វីដេអូ​ណាមួយ​ដែល​អាណាព្យាបាល​គិតថា​ ​មិន​សមគួរ​បាន​។​



Advertisement