Galaxy​ ​Note​ ​10​ ​Lite​ ​បែកធ្លាយ​ ​1ទៀតហើយ​ ​សង្ឃឹមថា​ ​នឹង​ចេញ​លក់​ឆាប់​ៗ​នេះ​

​ក្រោយ​ការ​ចេញផ្សាយ​ ​Galaxy​ ​Note​ ​10​/​Note​ ​10​+​ ​របស់​ក្រុមហ៊ុន​ ​Samsung​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ទំនងជា​នឹង​មានប្រកាស​ពី​ ​Galaxy​ ​Note​ ​10​ ​Lite​ ​មួយ​ម៉ូដែល​ផ្សេងទៀត​។​ ​​ឈ្មោះ​ម៉ូដែល​នេះ​ទើបតែ​ទទួល​បានការ​អនុម័ត​ចេញពី​គណៈកម្មាធិការ​ ​FCC​ ​ខណៈ​គំរូ​ព្រាង​ ​(​Render​)​ ​ក៏​ត្រូវ​បាន​លាតត្រដាង​ផង​ដែរ​។​

​Note​ ​10​ ​Lite​ ​នឹង​ប្រើប្រាស់​ទម្រង់​កាមេរ៉ា​រាង​ចង្ក្រានហ្គាស​នៅ​ខាងក្រោយ​ ​ដោយ​បំពាក់​ ​Sensor​ ​ចំនួន​ ​3គ្រាប់​ ​និង​គ្រាប់​ ​Flash​ ​LED​ ​1គ្រាប់​។​ ​នៅ​ផ្នែក​អេក្រង់​ខាងមុខ​ ​មានការ​ផ្លាស់​ប្តូរ​ ​លែង​មាន​ភាព​កោង​ដូច​ជំនាន់​មុន​ទៀតហើយ​ ​ដែល​ជំនួស​ដោយ​ផ្ទៃរាប​ស្មើ​វិញ​ម្ដង​។​ ​

​តាម​តម្រុយ​ ​កាមេរ៉ា​នេះ​សោត​ក៏​ទើបតែ​លេច​ចេញ​ថ្មី​ៗ​នៅ​លើ​ ​Galaxy​ ​A71​ ​ហើយ​ចចាមអារ៉ាម​ដែល​ថា​ ​នឹង​មាននៅ​លើ​ ​Galaxy​ ​S11​ ​ដែរ​នោះ​ ​រឹតតែ​ញ៉ាំង​ឱ្យ​មានការ​ជឿជាក់​ថា​ ​ស្មា​ត​ហ្វូ​ន​ជំ​នាន់​ក្រោយ​ៗ​របស់​ ​Samsung​ ​ប្រហែលជា​ប្រើ​ទម្រង់​កាមេរ៉ា​បែបនេះ​ទាំងស្រុង​ហើយ​។​

​ចំពោះ​បច្ចេកវិទ្យា​ពិសេស​ក្នុង​ប៊ិច​វេទមន្ត​ ​S​ ​Pen​ ​ដែល​ថា​ ​អាច​ដំណើរការ​បាន​ល្អ​ប្រសើរ​ ​ដូច​មាន​លើ​ ​Note​ ​10​ ​ឬ​អត់​នោះ​?​ ​មិនទាន់​មានការ​បង្ហើប​ប្រាប់​នៅឡើយ​។​ ​ចំពោះ​កម្លាំង​ម៉ាស៊ីន​ ​Note​ ​10​ ​Lite​ ​ប្រើ​ឈីប​ ​Snapdragon​ ​855​ ​ស្រប​ពេល​ដែល​កាមេរ៉ា​ក្រោយ​មាន​លេន​ស៍​មេ​ទំហំ​ ​48MP​ ​និង​ខាងមុខ​ចោះ​ទម្លុះ​អេក្រង់​ ​1គ្រាប់​ទំហំ​ ​32MP​៕​



Advertisement