បណ្ដាញ​សង្គម​ល្បីៗ​របស់អាមេរិក ប្លុក​បុគ្គល​មាន​ឥទ្ធិពល​របស់​អ៊ីរ៉ង់ចោល​ទាំង​អស់​

ជា​ការ​ពិត​ណាស់ បណ្តាញ​សង្គម Instagram និង Facebook ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​របស់​លោក Mark Zuckerberg ដែលមាន​មូលដ្ឋាន​ក្នុង​ទឹកដី​អាមេរិក​ ប្រាកដ​ជា​ឈរ​ខាង​ប្រទេស​របស់​ខ្លួន​ហើយ ទន្ទឹម​​នឹងមានការផ្ទុះ​ការ​ប៉ះ​ទង្គិចគ្នា​កន្លង​មក​ជាមួយភាគី​ខាង​ប្រទេស​អ៊ីរ៉ង់។ បើ​តាម​របាយការណ៍​ពី CNN បាន​ឱ្យដឹង​ថា ​បណ្តាញ​សង្គម​ខ្នាតយក្ស​ទាំង​2 ​បាន​ធ្វើ​ការ​លុប​ចោល​​គ្រប់​ការ​បង្ហោះ​ចែកចាយ​ទាំង​អស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដល់​ឧត្តមសេនីយ៍ កាសេម សូឡៃម៉ានី(Qassem Soleimani) របស់​អ៊ីរ៉ង់ ដែល​បាន​ស្លាប់​ដោយ​សារ​ការ​ធ្វើ​ឃាត​ដោយ Drone របស់​សហរដ្ឋអាមេរិក។


ប្រភព​បាន​ឱ្យ​ដឹង​ថា ​យ៉ាង​ហោច​ណាស់ មាន​អ្នក​កាសែត​អ៊ីរ៉ង់​ចំនួន 15រូប បាន​រាយការណ៍​ថា ​គណនី​របស់​ពួក​គេ​ត្រូវ​បាន​ប្លុក​នៅ​លើ Instagram ហើយ​មិន​ត្រឹម​តែ​អ្នក​សារព័ត៌មាន​ទេ ​សូម្បីតែ​គណនី​មាន Follower រាប់​សែន​នាក់​ដែល​ជា​របស់បុគ្គល​មាន​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ​ក៏​ត្រូវ​បាន​ Instagram លុប​ចោល​ពី​បណ្តាញ​សង្គម​មួយនេះ​ដូច​គ្នាដែរ។

ចំណែក​ឯ Facebook និង Twitter វិញ ​ជា​ទូទៅ​បាន​ផ្តាច់​ចោល​ដំណើរការ​សេវាកម្ម​របស់​ខ្លួន​ក្នុង​បណ្តា​ប្រទេស​អ៊ីស្លាម តែ​ក៏​មាន​ជនជាតិ​អ៊ីរ៉ង់​ខ្លះ​នៅអាច​ភ្ជាប់​ប្រើ​បាន​តាម​រយៈ​ប្រព័ន្ធ VPN។ តាម​រយៈ​ការ​គាំទ្រ​ដល់សហរដ្ឋ​អាមេរិក Facebook ក៏បាន​លុប​ចោល​រាល់​ការ​បង្ហោះ​ដែល​គាំទ្រ​ដល់​លោក Soleimani ដូច​ Instagram អ៊ីចឹង​ដែរ៕

Advertisement