កម្មវិធីវីដេអូ TikTok ទទួលបានអ្នកដោនឡូតលើស 2ពាន់លានដង អំឡុងពេលនៅផ្ទះមិនចេញទៅណា

កម្មវិធី​ចែករំលែក​ទម្រង់​វីដេអូ​ខ្លីៗ TikTok នៅ​តែ​បន្ត​ប្រជាប្រិយភាព​ខ្លាំង​ ខណៈ​ពេល​ដែល​វីរុស​កូវីដ-19 ផ្ទុះ​ឡើង​ ដែល​បង្ខំ​មនុស្សទាំងអស់​​នៅ​ផ្ទះដើម្បី​ការពារ​ខ្លួនពីមេរោគកំណាចនេះ។ មូលហេតុ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា វា​បាន​ធ្វើ​ឱ្យ​ចំនួន​ទាញ​យក​នៃ​កម្មវិធី TikTok នៅ​ទូទាំង​ពិភពលោក​បានកើនឡើង​លើស​ពី 2ពាន់​លាន​ដង(2ប៊ីលាន​ដង)។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់ Sensor Tower ដែល​បានចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

នៅ​ត្រីមាស​ទី1 ឆ្នាំ2020 ចំនួន​អ្នក​ដោនឡូត​កម្មវិធី TikTok គឺ​មាន​ដល់​ទៅ 315 លាន​ដង​អាច​ឱ្យ​វា​ក្លាយ​ជា​កម្មវិធី​ដែល​មាន​គេ​ទាញ​យក​ច្រើន​បំផុត​នៅ​ដើម​ឆ្នាំ2020 នេះ។

ប្រភព​ពី Sensor Tower បាន​បន្ថែម​ទៀត​ថា ​វាជា​កម្មវិធី​​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។ ប្រទេស​ឥណ្ឌា និង​ប្រទេស​​ចិន គឺ​មាន​ចំនួន​ទាញ​យក​ TikTok ច្រើន​ជាង​គេ រហូត​ដល់ជាង​ 2ពាន់​លាន​ដង​។ នេះ​មិន​ទាន់​គិត​បញ្ចូល​ចំនួន​ទាញ​យក​ពី​ App Store ផ្សេង (ក្រៅ​ពី App Store និង Google Play Store)ផង៕

Advertisement