ប្រព័ន្ធ​ទទួល​សញ្ញា​អ៊ីនធើណិត​​ពីផ្កាយ​រណប​របស់​ Elon Musk មាន​រូប​រាង​ខុស​គេ

ប្រព័ន្ធ​ទទួល​សញ្ញា​អ៊ីនធើណិត​​ពីផ្កាយ​រណប​របស់​ Elon Musk មាន​រូប​រាង​ខុស​គេ
ប្រព័ន្ធ​ទទួល​សញ្ញា​អ៊ីនធើណិត​​ពីផ្កាយ​រណប​របស់​ Elon Musk មាន​រូប​រាង​ខុស​គេ

ឧបករណ៍​ចាប់​យក​សញ្ញា​អ៊ីនធើណិត​ពីផ្កាយ​រណប​ Starlink របស់​ក្រុម​ហ៊ុន​ SpaceX មាន​រូប​រាង​ប្រហាក់​ប្រហែល​នឹង​ថាស​ហោះ​ ដែល​វា​ដូច​ទៅ​នឹង​អ្វី​ដែល​លោក​ Elon Musk ធ្លាប់បាន​លើក​ឡើង​កាល​ពី​5ឆ្នាំមុន​។

អ្នក​ប្រើប្រាស់​ Reddit (គេហទំព័រ​ប្រមូល​ព័ត៌មាន​សង្គម​…នៅ​អាមេរិក) ថត​បាន​រូប​ភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​អំពី​ឧបករណ៍​ពិសេស​ដែល​មាន​រូប​រាង​ស្រដៀង​ទៅ​នឹងថាស​ហោះ​​ UFO នៅក្នុង​តំបន់​សាកល្បង​ឧបករណ៍​អវកាស​របស់​ក្រុមហ៊ុន​ SpaceX ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ Merrillan ក្នុង​តំបន់​ Jackson នៃ​រដ្ឋ​ Wisconsin របស់​​សហរដ្ឋអាមេរិក។

បើ​ទោះជា​ភាគីខាង​ SpaceX បាន​បដិសេធ​ក្នុងការ​បញ្ជាក់​ ឬ​បញ្ចេញ​មតិ​អំពី​បណ្ដារូប​ភាព​ទាំង​នេះ​ ប៉ុន្តែ​ សារ​ព័ត៌មាន​ Business Insider យល់​ថា នេះ​គឺជា​ឧបករណ៍​ដែល​ធ្លាប់​ត្រូវ​បាន​​លោក Musk លើក​ឡើង​កាល​ពី​ច្រើន​ឆ្នាំ​មុន​។ ឧបករណ៍​ទាំង​នេះ​មាន​រូប​រាង​តូច​ល្មម​ និង​ហាក់​មាន​ភាព​រឹង​មាំ​ល្អ និង​មាន​កម្ពស់​ប្រហែល​1.5​ម៉ែត្រ​ ដោយ​ផ្នែក​ខាង​លើ​មាន​បំពាក់​ថាស​សម្រាប់​ចាប់​រលក​សញ្ញា​អ៊ីនធើណិត​ ស្រដៀង​ទៅ​នឹង​ចានទូរទស្សន៍​​ផ្កាយ​រណប។

ប្រព័ន្ធ​ទទួល​សញ្ញា​អ៊ីនធើណិត​​ពីផ្កាយ​រណប​របស់​ Elon Musk មាន​រូប​រាង​ខុស​គេកាល​ពី​ឆ្នាំ​2015​ លោក Musk ធ្លាប់​បាន​និយាយ​អំពី​ឧបករណ៍​ដែល​ជួយ​ឱ្យ​អតិថិជន​​អាច​​ប្រើប្រាស់​​សេវាកម្ម​អ៊ីនធើណិត​ពីផ្កាយ​រណប​​របស់​លោក​៖ “វា​មាន​រូប​រាង​ដូច​ទៅនឹង​ថាស​ហោះ​ UFO ស្ដើង​ ស្មើ នឹង​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ផ្នែក​ខាងលើ​នៃ​ដែក​មួយ​កំណាត់​។ វា​មាន​ប្រព័ន្ធ​ម៉ាស៊ីន​ស្វ័យ​ប្រវត្ត​ដែល​មាន​តួនាទី​បង្វែង​ថាស​​ទៅ​រក​ទិស​ដែល​មាន​រលក​សញ្ញា​អ៊ីនធើណិត​​ច្រើន​ដែល​បាញ់​ចេញ​ពី​ផ្កាយ​រណប​ Starlink របស់​ SpaceX”។ ក៏ប៉ុន្តែ 5ឆ្នាំ​កន្លង​មក​ហើយ​បន្ទាប់​ពី​លោក​ Musk បាន​និយាយ​ដូច​ខាងលើ​ គេ​មិន​ទាន់​បាន​ឃើញ​រូប​រាង​​ជា​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​អំពី​ឧបករណ៍​ចាប់​សញ្ញា​អ៊ីនធើណិត​នេះ​នៅ​ឡើយ​។

ប្រព័ន្ធ​ទទួល​សញ្ញា​អ៊ីនធើណិត​​ពីផ្កាយ​រណប​របស់​ Elon Musk មាន​រូប​រាង​ខុស​គេបណ្ដា​រូប​ភាព​ជាក់​ស្ដែង​ដែល​ទើប​បែកធ្លាយ​នា​ពេល​ថ្មី​ៗ​នេះ ទទួល​បាន​ប្រតិកម្ម​វិជ្ជមាន​ពី​សង្គម​បច្ចេកវិទ្យា​។ អត្ថបទ​ចែក​រំលែក​រូប​ភាព​ដំបូង​ៗ​នៅ​លើ​គេហទំព័រ Reddit បាន​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ប្រមាណ​ជា​100​លើក​ ព្រម​ទាំង​ទទួល​បាន​ការ​វាយ​តម្លៃ​ល្អ​99​%​។ មនុស្ស​ជា​ច្រើន​​យល់​ឃើញ​ថា វត្តមាន​នៃ​រូប​ភាព​ខាង​លើ​នេះ​បាន​បង្ហាញ​ថា គម្រោង​ផ្គត់​ផ្គង់​អ៊ីនធើណិត​ពី​ផ្កាយ​រណប់​របស់​មហា​សេដ្ឋី Elon Musk នឹង​ក្លាយ​ជា​ការ​ពិត​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ប្រព័ន្ធ​ទទួល​សញ្ញា​អ៊ីនធើណិត​​ពីផ្កាយ​រណប​របស់​ Elon Musk មាន​រូប​រាង​ខុស​គេ
ប្រព័ន្ធ​ទទួល​សញ្ញា​អ៊ីនធើណិត​​ពីផ្កាយ​រណប​របស់​ Elon Musk មាន​រូប​រាង​ខុស​គេ

សូម​រំឭក​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ គេហទំព័រ​របស់​ Starlink ក៏​បាន​ចាប់​ផ្ដើម​អនុញ្ញាត​ឱ្យ​មនុស្ស​គ្រប់​គ្នា​ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​ថ្មី​ស្ដីអំពី​គម្រោង​និង​ការ​ប្រើប្រាស់​សាក​ល្បង​​សេវាកម្ម​អ៊ីនធើណិត​ពីផ្កាយ​រណប​របស់​ក្រុម​ហ៊ុន​ SpaceX​ ផងដែរ​៕

ប្រភព៖ Bussiness Insider

Advertisement