ក្រុមហ៊ុនជប៉ុនគ្រោងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិតនៅកម្ពុជា

បញ្ញា​សិប្បនិម្មិត (AI-Artificial Intelligence) និង​បច្ចេកវិទ្យា​គ្រឿងយន្ត (robotic) គឺជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​ពិភពលោក​កំពុង​ត្រូវការ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រប់​ប្រភេទ។

ថ្មីៗនេះ​មាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ដែលមាន​ឈ្មោះថា Qibi Tech បាន​ពិភាក្សា​ជាមួយ​រាជបណ្ឌិតសភា​កម្ពុជា ចង់​សិក្សា​ស្រាវជ្រាវ​រួមគ្នា​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​មនុស្ស​យន្ត និង​បញ្ញា​សិប្បនិម្មិត (AI) ដែល​នឹង​រៀបចំ​នៅក្នុង​រាជបណ្ឌិតសភា​កម្ពុជា ក្នុងពេលឆាប់ៗនេះ។

គម្រោង​នេះ​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ហើយនឹង​ឈានទៅដល់​ការឯកភាព​ធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​ភាគី​ជប៉ុន និង​រាជបណ្ឌិតសភាឆាប់ៗនេះ៕

Advertisement