ក្រុមហ៊ុន VinSmart របស់វៀតណាម បង្កើតបានទូរស័ព្ទមាន 5G ដំបូងបំផុត

Vsmart Aris 5G គឺជា​ទូរស័ព្ទ​ដែល​គាំទ្រ​ប្រព័ន្ធ​ទំនាក់ទំនង 5G ដំបូង​គេ​បំផុត​របស់ ក្រុមហ៊ុន VinSmart ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Vingroup ត្រូវបាន​ក្រុមហ៊ុន​ប្រកាសថា ទទួលបាន​ជោគជ័យ​លើ​ការផលិត​ហើយ  ហើយ​ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើងភ្លាមៗ  ក្រោយពី​បានដាក់​ឱ្យធ្វើ​តេស្ត​ល្បឿន​ជា​សាធារណៈ​រួចមក។

លក្ខណ​ស​ម្ប​តិ្ត​របស់​ស្មា​ត​ហ្វូ​ន Vsmart Aris មាន 5G មាន​ដូចតទៅ៖

– បំពាក់​នូវ​បន្ទះ​ឈី​ប Snapdragon 765G
– មាន​ជម្រើស RAM ទំហំ 8GB និង​អង្គ​ផ្ទុក 128GB
– កាមេរ៉ា 3គ្រាប់​នៅ​ផ្នែក​ខាងក្រោយ
– កាមេរ៉ា​មេ មាន​ទំហំ 48MP និង​កាមេរ៉ា​មុខ 20MP
– អេក្រង់​មាន​ទំហំ 6.39អ៊ី​ញ ប្រើប្រាស់​អេក្រង់ Super AMOLED

ថ្ងៃខែ​នៃ​ការបញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន 5G នេះ​នៅ​មិនទាន់បាន​ប្រកាស​ឱ្យដឹង​ច្បាស់​នៅឡើយ តែ​អាច​នឹង​ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់​ផងដែរ​ថា ល្បឿន 5G លើ​ស្មា​ត​ហ្វូ​ន Vsmart នេះ គឺ​ប្រើប្រាស់​បច្ចេកវិទ្យា Sub6 ដែលមាន​ល្បឿន​លឿន​ជាង 4G ជិត 8ដង​ឯណោះ។

ល្បឿន​នេះ​អាច​កាន់តែ​លឿន ប្រសិនបើ VinSmart អាច​ប្រើប្រាស់​បច្ចេកវិទ្យា mmWave បាន​ទៅ​ថ្ងៃ​ខាងមុខ៕

Advertisement