សម្ព័ន្ធផលិតរថយន្តវៀតណាម VinFast ខាតបង់អស់ $ 284លាន ត្រឹម 6ខែ ដើមឆ្នាំ2020

VinGroup ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធ​ផលិត​រថយន្ត​យីហោ VinFast ធំជាងគេ​របស់ វៀតណាម បានបង្ហាញ​តួលេខ​នៃ​ការខាតបង់ ក្នុង​រយៈពេល 6ខែ ដើមឆ្នាំ2020 អស់​ប្រមាណ​ជា 284លាន​ដុល្លារ​អាមេរិក(6.6ទ្រី​លាន​ដុង)។

លោក Pham Nhat Vuong ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​នេះ បាន​លើកឡើងថា “យើង​ខាតបង់ លើស​ការសន្និដ្ឋាន​ទុក​លើ​ទីផ្សារ (ទាំង​ការផលិត​ស្មា​ត​ហ្វូ​ន Vsmart និង​រថយន្ត VinFast)។

បើ​ធៀប​គ្នា កាលពី​ឆមាស1 ឆ្នាំ2019 កន្លងទៅ VinGroup ទទួលបាន 6.5ទ្រី​លាន​ដុង លើ​ទីផ្សារ​ផលិត​រថយន្ត កង់​អគ្គិសនី និង​ស្មា​ត​ហ្វូ​ន។ ដោយឡែក ឆមាស1 ឆ្នាំ2020 សម្ព័ន្ធ​ផលិតកម្ម​មួយ​នេះ បាន​រង​ការខាតបង់​ខ្លាំង​មែនទែន ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វីដ-19។

បច្ចុប្បន្ន VinFast ផលិត​បាន​រថយន្ត​ប្រណីត​ដាក់លក់​លើ​ទីផ្សារ ដូចជា​រថយន្ត​ប្រភេទ SUV លក់បាន​ជាង 5,100គ្រឿង ក្នុង​ត្រីមាស​ទី1 ឆ្នាំនេះ និង​ជាប់​លំដាប់​ទី5 នៃ​ម៉ាក​រថយន្ត​ប្រណីត​ទាំងអស់​នៅ​វៀតណាម ដែល​គេ​ពេញនិយម៕

Advertisement