Google បញ្ចេញមុខងារ Verified Calls កំណត់លេខជនខិលខូច ខល ឬប្រើលេខបោក ក្រៅប្រទេស

ជាធម្មតា លេខ​ទំនាក់ទំនង​តែងតែ​ស្ថិតក្នុង​ប​ញ្ចី Contact លើ​ទូរស័ព្ទ​របស់​អ្នក ជួនកាល​អ្នក​ក៏បាន Sync (ចម្លង) វា​ដា​ក់លើ Google Contact លើ Cloud ជាដើម។ ហេតុនេះ ប្រសិនបើ​មាន​នរណា​ខ​លម​ក អ្នក​ប្រាកដជា​ដឹង​មិន​ខាន ប៉ុន្តែ អ្វីដែល​មិនអាច​គ្រប់គ្រង​បាន យូរៗម្ដង​ខ​ក្រៅប្រទេស គ្មាន​ប្រភព​ច្បាស់ និង​ជា​វិធី​បោក​បញ្ឆោត​ច្រើន​ករណី និង​ច្រើន​រូបភាព​មកហើយ។

ថ្មីៗនេះ Googleបាន​អាប់​ដែ​ត​បន្ថែម​លើ Android សម្រាប់​ពង្រឹង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដោយ​បញ្ចេញ​មុខងារ Verified Calls by Google ដែលមាន​នាទី ក្នុងការ​បង្ខំ​ឱ្យ​ខ​ល​ចូល ត្រូវតែ​បង្ហាញ​ឈ្មោះ ឬ Logo ឬ​ហេតុផល​ជា​សញ្ញា​នានា ដើម្បី​ជួយ​ដល់​ការកំណត់​ដឹង​ប្រភព​ថា ជា​ការបោក​បញ្ឆោត ឬក៏​មិនមែន?

Google ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា បើសិន លេខ​ទូរស័ព្ទ​អ្នក ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ត្រឹមត្រូវ អាច​ស្នើ​ទៅ Google បាន ដើម្បី​ដាក់​សញ្ញា​សម្គាល់​នានា ជា​អត្តសញ្ញាណ​ក្រុមហ៊ុន​នោះ។ លើសពីនេះ Google ក៏​អះអាងថា រាល់​ព័ត៌មាន​លេខ​ទូរស័ព្ទ​នោះ ក្រុមហ៊ុន​យក្ស​មួយ​នេះ​នឹងមិន​រក្សាទុក ឬ​លក់​ឱ្យ​ភាគី​ទី3 ណា​ឡើយ។

តែ​បច្ចុប្បន្ន ប្រព័ន្ធ​ខាងលើ នៅ​មិនទាន់មាន​ការប្រើប្រាស់​ទូ​លំ​ទូលាយ​នៅឡើយ ដោយសារតែ​អ្នក​ប្រើ​ឧបករណ៍ iOS និង Android App ជាច្រើន​មិន​ដំណើរការ​រលូន​ជាមួយនឹង Google’s Phone app ដូចនេះ វា​មិនទាន់​អាច​ធានាបាន 100%ទេ៕

Advertisement