ក្ដារ​ចុច​ដ៏​ទំនើប តម្លៃ $70 អាច​បំប្លែង​ខ្លួន ជា​កុំ​ព្យ័​ទ័​របា​ន គ្រាន់តែ​ថែម​អេក្រង់ Monitor

ថ្មីៗនេះ ក្រុម​អ្នកជំនាញ​ខាង​ប្រព័ន្ធ​សុវត្ថិភាព​អ៊ី​ន​ធើ​ណិ​ត​ដ៏​ល្បីល្បាញ ឈ្មោះថា Raspberry អាច​ផលិត​បាន ឧបករណ៍​ដ៏​ទំនើប ដែល​ពួកគេ​ឱ្យ​ឈ្មោះថា Raspberry Pi 400: a computer in a keyboard ឬ​ហៅ​ម្យ៉ាង​ទៀតថា  self-contained computer built into a keyboard ។

ក្ដារ​ចុច​ខាងលើនេះ បំពាក់​ដោយ​បន្ទះ​ឈី​ប ដែល​ដំណើរការ​ដោយ Raspberry pi OS ផ្ទាល់ និង​មាន​រន្ធ​ដោត​ជាច្រើន ដូចនឹង​តួ​កុំព្យូទ័រ​យួរដៃ​សព្វថ្ងៃ​ដែរ  តែ​អ្វីដែល​ធ្វើឱ្យ​វា​ពិសេស​នោះ​គឺ អ្នក​គ្រាន់តែ​ទិញ​អេក្រង់ Monitor (ប្រភេទ​ណា​ក៏បាន)មក រួចហើយ​ដោត​ខ្សែ​ពី​អេក្រង់ ភ្ជាប់​នឹង​ក្តារ​ចុច​ដ៏​អស្ចារ្យ​មួយ​នេះ បន្ទាប់មក ចុច​ប៊ូ​តុង  Power វា​នឹង​ដំណើរ​បាន​ភ្លាម មិនបាច់ចាំ​យូរ​ឡើយ។

រីឯ​លក្ខណសម្បត្តិ​ខាងក្នុង នៃ​ក្តារ​ចុច​នេះ គឺ​បំពាក់​ដោយ​បន្ទះ​ឈី​ប CPU Quad-core Cortex-A72 ល្បឿន 64-bits SoC@1.8Ghz , ជម្រើស RAM 4GB ប្រភេទ LPDDR4 មានភ្ជាប់​ប្រព័ន្ធ Bluetooth BLE 5.0 និង​មាន​អង់​តែ​ន Dual band Wi-Fi លេខ IEE 802.11 AC និង​ថែមទាំង​មាន​កង្ហារ Heatsink រក្សា​សីតុណ្ហភាព​ឱ្យ​ត្រជាក់ កុំឱ្យ​ក្ដៅ​ខ្លាំង ដែល​កង្ហារ​តូច​នេះ ស្រដៀង​នឹង​កង្ហារ Water Cooling នៅលើ desktop ប្រភេទ​ហ្គេម ឬ​កាត់​ក្រាហ្វិកធំៗដែរ។

យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់ Raspberry បានឱ្យដឹងថា ក្តារ​ចុច​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវបាន​ដាក់លក់ ក្នុងតម្លៃ​តែ 70ដុល្លារ​ប៉ុណ្ណោះ។ ចំណែកឯ​អេក្រង់ អ្នករក​អាច​ទិញ​បាន​ខ្លួនឯង ឬ​ភ្ជាប់​ជាមួយ​អេក្រង់ ដែល​អ្នក​កំពុង​ប្រើ ក៏បាន៕

សូម​ទស្សនា វីដេអូ​ដំណើរការ​ខាងក្រោម៖

ប្រភព៖ Raspberry

Advertisement