Motorola អភិវឌ្ឍ​បាន​បច្ចេកវិទ្យា ឆ្នាំង​សាក​ទូរស័ព្ទ​ពី​ចម្ងាយ ដំណាលគ្នា​នឹង Xiaomi ដែរ

កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន បច្ចេកវិទ្យា​ថ្មី​សន្លាង​មួយ ត្រូវបាន​ប្រកាស​ដាក់ចេញ ដំណាលគ្នា ដោយ​ក្រុមហ៊ុន2 គឺ Xiaomi និង Motorola នោះ​គឺ បច្ចេកវិទ្យា​ឆ្នាំង​សាក​ទូរស័ព្ទ​ពី​ចម្ងាយ។

បើ​យោងតាម​ប្រភព​វីដេអូ​ខ្លី​មួយ ដែល​បាន​បង្ហោះ​ដោយ​លោក Chen Jin ជា​អ្នកគ្រប់គ្រង​ទូទៅ​ផ្នែក​ជំនួញ​ស្មា​ត​ហ្វូ​ន​របស់ Lenovo និង Motorola ប្រចាំ​ប្រទេស​ចិន គឺជា​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ថ្មី​របស់ Motorola ដែលមាន​ឈ្មោះថា Motorola One Hyper។

បច្ចេកវិទ្យា Motorola One Hyper នេះ មាន​សមត្ថភាព​អាច​សាក​ថ្ម​ទៅឱ្យ​ទូរស័ព្ទ​ឆ្លាត​វៃ ក្នុង​រយៈ​ចម្ងាយ 1ម៉ែត្រ​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ ឬ​ឆ្នាំង​សាក​ឥត​ខ្សែ​អ្វី​ទាំងអស់  តែ​គេ​មិនទាន់​ដឹងថា តើ​វា​មាន​កម្លាំង​សាក​ប៉ុន្មាន​វ៉ា​ត់ និង​មិនទាន់​ដឹង​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ នៃ​ការដាក់ឱ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា Motorola One Hyper នេះ​នៅឡើយ​ទេ។

លើសពីនេះ​ទៀត Motorola បាន​សួរ​ទៅ​អ្នកគាំទ្រ របស់ខ្លួន​ថា តើ​ពួកគេ​ចង់ឃើញ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​នេះ បង្ហាញខ្លួន​នៅលើ​ទូរស័ព្ទ​ឆ្លាត​វៃ Motorola Edge ជំនាន់​ក្រោយ​ដែរឬទេ?

សូម​ជម្រាបជូន​ដែរ​ថា បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ តាម​បៀ​ប​ថ្មី របស់ Motorola ខាងលើនេះ មាន​ទម្រង់​ដូចគ្នា​បេះបិទ ទៅនឹង Xiaomi ដែល​ប្រកាស​ចេញ Mi Air Charge ដែល​អាច​សាក​ថ្ម​បាន​ឆ្ងាយ​ជាង​ដល់ 4ម៉ែត្រ៕

សូម​ទស្សនា​វីដេអូ៖

Advertisement