ថ្មី​បំផុត! Xiaomi ផលិត​បាន​ឆ្នាំង​សាក Mi Air សាក​ថ្ម​ទូរស័ព្ទ ពី​ចម្ងាយ​ដោយ Remote Charging

កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​កន្លងទៅ ក្រុមហ៊ុន Xiaomi បានបង្ហាញ​ពិភពលោក ឱ្យ​ភ្ញាក់ផ្អើល​នឹង​ការរកឃើញ​ថ្មី​បំផុត​មួយ គឺ​ផលិតផល​ឆ្នាំង​សាក​ស្មា​ត​ហ្វូ​ន កម្រិត​ខ្ពស់ ដែល​មិន​ធ្លាប់មាន​ពីមុន ដែលមាន​ឈ្មោះថា Mi Air Charge។

បច្ចេកវិទ្យា​បំពាក់​លើ​ឆ្នាំង​សាក​ថ្មី​នេះ អាចឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​ថ្ម​ទូរស័ព្ទ​ពី​ចម្ងាយ បាន​រហូតដល់​ទៅ 4ម៉ែត្រ ហើយ​ទូរស័ព្ទនីមួយៗ នឹង​ទទួលបាន​កម្លាំង​សាក 5W។ កម្លាំង​សាក​មាន​ត្រឹមតែ 5W វា​មិនអាច​បញ្ចូល​ថ្ម​បាន​លឿន​នោះទេ បើ​យើង​ប្រៀបធៀប​ទៅនឹង​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​តាមរយៈ​ខ្សែ ប៉ុន្តែ​វា​ក៏​មិនយឺត​ពេក​ដែរ។

ក្រុមហ៊ុន Xiaomi ក៏បាន​ប្រកាស​ដែរ​ថា នេះ គឺ​មិនមែនជា​ការស្រមើស្រមៃ​នោះទេ បច្ចេកវិទ្យា​នេះ​នឹងមាន​ដាក់ឱ្យ​ប្រើប្រាស់ នៅក្នុង​ពេលអនាគតឆាប់ៗនេះឯង។

ជាងនេះទៅទៀត​ក្រុមហ៊ុន ក៏មាន​បំណង​ធ្វើឱ្យ​ឧបករណ៍​សាក​ថ្ម​នេះ អាច​ប្រើ​បាន​ជាមួយនឹង​នាឡិកា​វៃឆ្លាត និង Speaker បាន​ទៀតផង។

សូម​ជម្រាបជូន​ផងដែរ​ថា Xiaomi តែងតែ​នាំយក​បច្ចេកវិទ្យា​សាក​ថ្ម​កម្រិតខ្ពស់ៗ ទៅ​បំពាក់​លើ​ទូរស័ព្ទ​ឆ្លាត​វៃកំពូលៗរបស់ខ្លួន មិន​ថា​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន ដោយ​ប្រើ​ខ្សែ និង​មិន​ប្រើ​ខ្សែ​នោះទេ។ ឧទាហរណ៍​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ចុងក្រោយបង្អស់ Mi 11 បំពាក់​មុខងារ​សាក​ថ្ម​ប្រើ​ខ្សែ​ដល់​ទៅ 55W និង​ឥត​ខ្សែ​ដល់​ទៅ 50W ទៀតផង៕

ទស្សនា​វីដេអូ៖

Advertisement