Apple ឈ្នះ​លើ​រឿងក្តី Logo ស្រដៀង​គ្នា រវាង​ក្រុមហ៊ុន Prepear

កាលពី​ខែសីហា ឆ្នាំ2020  ក្រុមហ៊ុន Apple បាន​ប្ដឹង Super Healthy Kids ដែលជា​ក្រុមហ៊ុន​តូច​មួយ ថា​បាន​ប្រើប្រាស់ Logo រូប​ផ្លែ Pear ធ្វើជា​តំណាងឱ្យ​កម្មវិធី​មួយ​របស់​ពួកគេ ដោយ​ចោទប្រកាន់ថា មាន​រចនាប័ទ្ម​ស្រដៀង​គ្នា​ពេក។ បន្ទាប់ពី​ពាក្យបណ្ដឹង ត្រូវបាន​ដោះស្រាយ​រួចរាល់ ក្រុមហ៊ុន Super Healthy Kids ដែលជា​ក្រុមហ៊ុន​រៀបចំ​ម្ហូបអាហារ​មួយ បាន​យល់ព្រម​កែសម្រួល​ឡូហ្គោ រូប​ផ្លែ Pear សម្រាប់​កម្មវិធី​មួយ​នោះ​របស់ខ្លួន។

ចំណែកឯ Apple ឯណោះ​វិញ ក៏​សម្រេចចិត្ត​អនុញ្ញាត ឱ្យ​ក្រុមហ៊ុន Super Healthy Kids បន្ដ​ប្រើ Logo រូប​ផ្លែ Pear ធ្វើជា​តំណាង​សម្រាប់​កម្មវិធី Prepear របស់​ពួកគេ​ដដែល ដោយ​គ្រាន់តែ​ត្រូវ​កែ​ត្រង់​កន្លែង​ស្លឹក​របស់​វា​ចេញ​បន្តិច​ទៅបាន​ហើយ។ នេះ​បើតាម​ការបញ្ជាក់​របស់​សហ​ស្ថាបនិក​កម្មវិធី Prepear។

សូម​រំឭក​ដែរ​ថា ជម្លោះ​នេះ​កើតឡើង​ដំបូង ដោយសារ​ស្លាក​សញ្ញា​របស់​កម្មវិធី Prepear បានបង្ហាញច្បាស់ៗថា ជា​រូប​ផ្លែ Pear ដែល Apple បាន​អះអាងថា ស្លាក​សញ្ញា​របស់​កម្មវិធី​មួយ​នេះ​មានការ​ឌី​ហ្សា​ញ ជា​រូប​ផ្លែឈើ​ដោយមាន​ស្លឹក នៅ​ផ្នែក​ខាងស្ដាំ អាចធ្វើឱ្យ​អតិថិជន យល់ច្រឡំ​ថា ជា​ស្លាក​សញ្ញា​របស់ Apple៕

Advertisement