Jeong Yeon (Twice) មិនទាន់មាន​រូបរាង​ដូចដើម ប៉ុន្តែ ទម្រង់​មុខ នៅតែ​ស្រស់ស្អាត​លំដាប់​កំពូល

សម្រស់​ពោរពេញ​ដោយ​ភាពជា​អ្នក​សំដែង​របស់ Jeong Yeon នៅក្នុង​វីដេអូ behind the scenes នៃ​សកម្មភាព​ថតរូប​ដាក់​ទស្សនាវដ្ដី កាលពីពេលថ្មីៗនេះ បានទទួល​ការលើកសរសើរ​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ។

Jeong Yeon កាល​ពី​ពេល​មិន​ទាន់​ឈឺ

កាលពី​ថ្ងៃទី 19 កក្កដា Twice បាន​បង្ហោះ​វីដេអូ behind the scenes នៃ​ការថតរូប​ដាក់​ទស្សនា​វ​ដ្ដី Esquire Korea របស់ Jeong Yeon។ នេះ​គឺជា​កម្រង​រូបថត​ទស្សនាវដ្ដី ដែល​បញ្ជាក់​អំពី​ការវិល​ត្រលប់​របស់ Jeong Yeon បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​ផ្លូវចិត្ត​មួយរយៈ​ពេល។ ដូច្នេះ វា​មានន័យ​ខ្លាំងណាស់​សម្រាប់​តារា​សិល្បៈ​រូបនេះ ក៏ដូចជា​សម្រាប់​អ្នកគាំទ្រ​របស់​នាង។

នៅក្នុង​ក​ម្រង​រូបថត​នេះ Jeong Yeon ទុក​សក់​ខ្លី​ប៉ប្រះ​ស្មា លាប​ពណ៌​យ៉ាង​ភ្លឺ​ចាំង​ភ្នែក ស្លៀកពាក់​ឈុត​ខោអាវ​​ប្រកប​ដោយ​​ភាព​​ថ្នៃ​ថ្នូរ និង​ទាន់សម័យ បង្អួត​សម្រស់​បែប​នារី​ពេញវ័យ ដែល​បញ្ជាក់បាន​អំពី​សុខភាព​មាំមួន​ឡើងវិញ ក្រោយ​បាន​​ផ្អាក​សកម្មភាព​សិល្បៈ​អស់​មួយរយៈ​ពេល ដើម្បី​ព្យាបាល​ជំងឺ។

បើទោះជា​ទម្រង់​រាងកាយ​មិនទាន់​ត្រលប់​មកជា​ស្ដើង​ដូច​មុន​ក៏ដោយ ប៉ុន្តែ Jeong Yeon នៅតែ​អាចធ្វើឱ្យ​សាធារណជន​ចាប់អារម្មណ៍ ខ្លាំង ព្រោះតែ​កាយវិការ​ដូច​ទៅនឹង​កំពូល​តារា​សំដែង ចំណែក​ផ្ទៃមុខ​ក៏​ស្រស់ត្រកាល មាន​មន្ត​ស្នេហ៍។

Jeong Yeon ត្រូវបាន​វាយតម្លៃថា ជា តារាចម្រៀង​មួយរូប​នៅក្នុង​ចំណោម​សមាជិក​នៃ​ក្រុម​ចម្រៀង​ស្រី Twice ដែល​ស័ក្ដិសម​នឹង​ការថតរូប​ដាក់​ទស្សនា​វ​ដ្ដី​បំផុត។

កាលពីដើមឆ្នាំ 2021 Jeong Yeon បានចាប់ផ្ដើម​បង្ហាញ​វត្តមាន​ឡើងវិញ​ជាមួយនឹង​ក្រុម Twice បន្ទាប់ពី​បាន​ព្យាបាល​ជំងឺ​អស់​មួយរយៈ​ទាក់ទង​នឹង​បញ្ហា​ផ្លូវចិត្ត។ រូបរាង​របស់​នាង​ពេលនោះ «នៅមាន​សាច់​ច្រើន» នៅឡើយ។

Advertisement