ស្វែង សុជាតា ចាប់បានលាភធំក្រោយពីជួបគ្រោះភ័យប្តីក្មេងវាយយ៉ាង​ដំណំ

ភ្នំពេញៈ​ ក្រោយ​ពី​​បែក​ធ្លាយ​រឿង​ស្វាមី​ក្មេង​ជា​គ្រូ​​ឱ​សថ​បុរាណ​ឈ្មោះ​ ថោ​ង សុ​ខុ​ម និង​បាន​ធ្វើ​​មហាជន​សម្តែង​នូវ​ការ​អាណិត​អាសូរ​យ៉ាង​​ខ្លាំង​នឹង​ដំណឹង​នោះ ក៏​ស្រាប់​តែ​ថ្មី​ៗ​នេះ​ល្បី​ថា អ្នកនាង ​ស្វែង សុជាតា តារា​សម្តែង​ស្រី​សម្បូរ​ទេព្យ​កោសល្យ​កំពុង​តែ​ចាប់​បាន​ឱកាស​​ធំ​ត្រៀម​​ខ្លួន​ថត​កុន​ជាមួយ​នឹង​​រឿង​ហូលីវូដ​ថ្មី​មួយ​ទៀត។

អ្នកនាង ​ស្វែង សុជាតា បង្ហើប​ប្រាប់​សារ​ព័ត៌មាន​ឡា​រ៉ែន​ថា៖ « រឿង​ហូលីវូដ​ក្រោយ​នេះ នឹង​តម្រូវ​​ឲ្យ​ខ្ញុំ​សម្តែង​ជា​មួយ​នឹង​តួ​បរ​ទេស​តែ​ម្តង​ ហើយ​ក៏​តម្រូវ​ឲ្យ​នាង​ខ្ញុំ​ត្រូវ​សម្តែង​ធ្វើ​​ជា​អ្នក​ចេះ​​ក្បាច់​​គុន​តៃ​ក្វាន់​ដូ​​ ក្បាច់​ល្បុ​ក​តោ ​បាញ់​កាំ​ភ្លើង​ ​ខណៈ​នាង​ខ្ញុំ​ក៏​ត្រៀម​ហ្វឹក​ហាត់​នា​ពេល​ប៉ុន្មាន​​ថ្ងៃ​ខាង​មុខ​នេះ​ដើម្បី​ឲ្យ​ផលិត​ករ​មើល​ឃើញ​អ្វី​ជា​ទុន​សម្រាប់​ការ​ថត​នោះ»។​​ ទន្ទឹម​នឹង​ភាព​សប្បាយ​រីករាយ ដែល​ទទួល​ឱកាស​ចេញ​​ថត​រឿង ហូលីវូដ​ថ្មី​នេះ​ដែរ អ្នកនាង ស្វែង សុជាតា នៅ​តែ​បារម្ភ​ពី​សុវត្ថិ​ភាព ដរាប​ណា​ស្វាមី​របស់អ្នកនាង ស្ថិត​នៅ​ក្រៅ​ឃុំ ក្រោយ​​ពី​អ្នក​​នាង ដាក់​ពាក្យ​បណ្តឹង ព្រោះ​ថា​ក្រៅ​ពី​បាន​បោះ​​​ពាក្យ​ថា មិន​ឲ្យ​អ្នកនាង បាន​សុខ​​មុន​​ពេល​ចេញ​ ខណៈ​ស្វាមី​ក្មេង​របស់អ្នកនាង ក៏​ចេះ​ធ្វើ​​មន្ត​អាគម​ខ្មៅ តាម​រយៈ​អំពើ​ផ្សេងៗ​ផង​ដែរ​។

គួរ​​ប​ញ្ជា​ក់​ថា តារា​សម្តែង​ស្រី​សម្បូរ​ទេព​កោសល្យ​​ដើរ​តួ​​កាច​ឆ្នាស់ ស្រគត់​ស្រគំ តួ​ជា​ម្តាយ​​ដ៏​ប៉ិន​ប្រសប់ និង​ជា​ម្ចាស់​ពាន​រង្វាន់​អាណាចក្រ​​តារា​ពីរ​ឆ្នាំ​ជាប់​គ្នា​ អ្នក​នាង ស្វែង សុជាតា​ ​ជួប​លាភ​ធំ​នៅ​ឆ្នាំ ២០១៥ នេះ ដោយ​បាន​ក្លាយ​ជា​តួ​អង្គ​ស្រី​សម្តែង​ជា​ម្តាយ​នៃ​គ្រួសារ​មួយ​ក្នុង​ខ្សែ​ភាព​យន្ដ​ឆ្លុះ​បញ្ចាំង​ពី​សម័យ​ខ្មែរ​ក្រហម​រឿង «ដំបូង​ពួកគេ​​សម្លាប់​​ប៉ា​របស់​ខ្ញុំ»​ ដែល​ដឹក​​នាំ​សម្តែង​ស្រី​ជា​តារា​ហូលីវូដ​ល្បី​គឺ​អ្នកស្រី អេន​ជេលីណា ជោលី៕​

Advertisement