មហាជនភ្ញាក់​ផ្អើលខ្លាំង​រឿង​តារា​ស្រីពន្លកថ្មីសាច់ខ្ចីកញ្ញា សួង សុខារ៉ានីត មានកូនមិនទាន់​ការ

ភ្នំពេញ: ខណៈ​​ការងារ​សម្តែង​មាន​ទី​ផ្សារ​កាន់​តែ​ខ្លាំង​ តារា​សម្តែងស្រី​​ធ្លាប់​ហែល​ឆ្លង​ជីវិត​ជា​កូន​​​ខ្វះ​ភាព​កក់​ពី​ទ្រូង​ម្តាយ កញ្ញា សួង សុ​ខា​រ៉ានីត ​ធ្វើ​ឲ្យ​មហាជន​ស្រឡាំង​កាំង​ម្តង​ជាមួយ​នឹង​​ការ​​បង្ហាញ​​រូបថត​ក្មេងស្រី​ស្រស់​ស្អាត​មុខ​មាត់​​ភ្នែក​ស្រដៀង​នឹង​មុខ​នាង បង្ហោះ​​បង្ហាញ​ក្នុង​ហ្វេសប៊ុក និង​សារ​ខ្លី​​ថា​បញ្ជាក់​ថា​សាច់​ញាតិ​ចេញ​ពី​ឈាម​ជ័រ​នាង ​ដោយ​មាន​ទម្រង់​មុខ​មាត់​ដូចគ្នា​បេះ​បិទ​ ​ខណៈ​​រូប​នាង​​មិន​ធ្លាប់​មាន​ដំណឹង​បាន​​ចូល​រោង​ការ​នៅ​ឡើយ​នោះ​។

​​រូប​ថត​​ក្មេង​ស្រី​​ដែលមាន​ទម្រង់​​មុខ​មាត់​ និង​កែវ​ភ្នែក ស្រដៀង​គ្នា​​ទៅ​នឹង​​តារា​សម្តែង​សាច់​​ស​​​ខ្ចី​​កញ្ញា សួង សុខា​រ៉ានីត គូ​ស​បញ្ជាក់​ប្រាប់​មហាជន​ថា៖ «រាត្រី​សួស្តី​កូនស្រី​ម៉ាក់»។ ខណៈ​សារ ​និង​ការ​បង្ហាញមុខ​ក្មេងស្រី​​នេះ​ក៏​ធ្វើ​ឲ្យ​មហាជន​​ភ្ជាក់​ផ្អើល ទាំង​មិន​ធ្លាប់​ឮ​ឡើយ​ថា ម្ចាស់​​គណនី​ហ្វេសប៊ុក ជា​តារា​សម្តែង​ស្រី​ល្បី​មាន​ស្រុក​កំណើត​នៅ​កំពង់​ឆ្នាំង​រូប​នេះ ធ្លាប់​​បាន​​ចូល​រោង​​ការក្រាប​ផ្ទឹម​​​នឹង​បុរស​ណា​ម្នាក់​នោះ​ឡើយ​កាល​​ពី​មុន​មក​។

ស្រាយ​ចម្ងល់ មហាជន​កើត​ឡើង​ពី​ការ​ភ្ញាក់​ផ្អើល ពី​រូប​ថត​ក្មេង​ស្រី​មុខ​ស្រ​ដៀ​ង​រូប​នាង​នោះ តារា​សម្តែង សួង សុខា​រ៉ា​នីត បាន​បង្ហាញ​ថា៖ «ការ​ពិត​ក្មេង​ស្រី​នោះ មិន​មាន​ជាប់​សាច់​ឈាម​​របស់​ខ្ញុំ​ទេ ហើយក៏​រិត​​តែ​ឆ្ងាយ បើ​និយាយ​ថា​កើត​ចេញ​​ពី​ឈាម​ជ័រ​ខ្ញុំ​​ទៀត​នោះ​ក៏​រឹត​តែ​គ្មាន​​ដែរ​»​។ កញ្ញា សា​រ៉ានី​ត អះ​អាង​ថា អ្វី​ដែល​កើត​ឡើង​នេះ អាច​ជា​ចេតនា​អាក្រក់​របស់​អ្នក​ណា​ម្នាក់​ចង់​​ប​ង្ខូ​ច​​​កិត្តិ​យស​នាង​ ហើយ​នាង​គិត​ថា៖ «​រូប​ថត​ក្មេង​ស្រី​បង្ហោះ​កាត់​ត​ភ្ជាប់​រូប​ថត​ខ្ញុំ បង្ហោះ​ចូល​ក្នុង​ហ្វេសប៊ុក​នេះ ជា​ចេតនា​មួយ​មិន​ល្អ។ តែ​មិន​បាន​គិត​ដែរ​ថា មានការ​ភ្ញាក់​ផ្អើល និង​ត្រូវបាន​គេ​គិត​ថា ខ្ញុំ​​លូ​ច​មាន​កូន​ស្ងាត់​ទាំង​មិន​ធ្លាប់​រៀបការ​ប្តី​នោះ​ដែរ»។

តារា​សម្តែង​មាន​កំណើត​ទឹកដី​ខេត្ត​ កំពង់​ឆ្នាំង ស្រុក​កំពង់​ត្រឡាច បាន​​ប្រែ​ជីវិត​ពី​ក្មេង​ស្រី​ព្រាត់​ម្ដាយ​​មុន​ទទួល​បាន​ភាព​ល្បី​នៅ​ក្នុង​អាជីព​សិល្បៈ​សម្តែង ហើយ​បាន​ជួប​ម្តាយ​វិញ​ទាំង​មិន​នឹក​ស្មាន​ដល់ ទាំង​ប្រែ​ជីវភាព​ខ្លួន រស់​នៅ​លើ​វីឡា​ដ៏​ស្កឹម​ស្កៃ នៅ​ឯ​បុរី​ប៉េង​ហួត​បឹង​ស្នោ​រ ​ប្រាប់​ទៀត​ថា៖​ «ខ្ញុំ​បាន​ឃើញ​ក្មេង​ស្រី​នោះ មុខ​ដូច​​មុខ​ខ្ញុំ ទាំង​ស្រដៀង​ច្រើន ហើយ​នឹក​ស្រឡាញ់​នាង ក្នុង​រូប​ថត ក៏​យក​រូប​នាង​មក​ផុស​ក្នុង​ហ្វេសប៊ុក ហើយ​ក៏​សរសេរ​សារ​បង្ហោះ​លេង ដោយ​ក្តី​ស្រឡាញ់​នាង​ខ្លាំង»៕​

 

Advertisement