ឆាយ វីរៈយុទ្ធ នឹងចូលរោងការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំនេះហើយ!

ភ្នំពេញៈ តារាចម្រៀង​ល្បី​លើ​ទ្រនំ​ផលិត​កម្ម​សាន់​ដេ​លោក ឆាយ វីរៈ​យុទ្ធ ថា​ថ្ងៃ​ចូល​រោង​ជ័យ​ក្រាប​ផ្ទឹម​​​នឹង​គូ​ដណ្តឹង​អាច​នឹង​លេច​ឡើង​នៅ​ខែ​ឧសភា​នេះ ​អ្នក​សិល្បៈ​ស្និទ្ធ​នឹង​រូប​លោក​ក៏​បាន​ទម្លាយ​​ថា៖ ​«ថ្ងៃដែល​ យុទ្ធ គ្រង​ឈុត​កូន​កំលោះ​ដឹក​ដៃ​កូន​ក្រមុំ​ ជា​កូនស្រី​ថៅ​រោង​​ម៉ាស៊ីន​​​កិន​​ស្រូវ​នៅ​​​​ខេត្ត​កំពង់ចាម​នោះ ​​គឺ​​ថ្ងៃ​ទី២១ ខែ​ឧសភា​​ ឆ្នាំ​២០១៧​ខាងមុខនេះ​ហើយ»។

ប៉ុន្តែ​​ខាង​ក្រោយ​មតិ​​មហាជន​​ដ៏​ចម្រូង​ចម្រាស់​ ទាក់ទិន​នឹង​ការបង្ហាញ​ដោយ​បើក​ចំហ​ពី​ចំណង​ស្នេហ៍​ចាស់​ទុំ​ដឹង​ឮ​តាម​គន្លង​ប្រពៃណី​រវាង​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ជាមួយ​​កូន​​ថៅកែ​ម៉ា​ស៊ីន​កិន​​​ស្រូ​វ​នៅ​ខេត្ត​កំ​ពង់​ចាម​នោះ ក៏​មាន​​សូរ​ជជែក​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​៖ «​តារា​​ចម្រៀង ឆាយ វីរៈ​យុទ្ធ បង្ហាញ​​ពី​ជីវិត​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ថ្មីអ៊ី​ចឹង ​ចុះ​មុននេះ​ក៏​ធ្លាប់​ល្បី​ថា តារា​ចម្រៀង​រូប​សង្ហា​មាឌ​ល្អិត​ម្នាក់​នេះ មាន​ប្រពន្ធ​ និង​មាន​កូន​ប្រុស​ស្រី​៣នាក់​ហើយ ហើយ​ពេលនេះ ជីវិត​នោះ​យ៉ាងណា​ហើយ បាន​ជា​មាន​​អ្នក​ថ្មី​ហើយ បើក​ចំហ​ទៀត»។ ផ្ទុយ​ពី​ការ​ជ​ជីក​វែក​ញែ​ក​​ពី​ជីវិត​ឯកជន តារាចម្រៀង​រូប​នេះ ក៏​ត្រូវ​បាន​​អ្នកគាំទ្រ​លើកឡើង​ថា៖ «​យ៉ាង​​ហោច​ណាស់ ឆាយ វីរៈ​យុទ្ធ ជា​តារា ចម្រៀង​​មិន​ត្រឹម​តែ​ល្បី​ទេ លោក​ក៏​ជា​មនុស្ស​ទទួល​ស្គាល់​ខ្លួន​​ឯង​ ដែល​ហ៊ាន​បង្ហាញ​ពី​ជីវិត​​គូ​ ទាំង​មិន​ខ្លាច​ធ្លាក់​ប្រជា​ប្រិយភាព​ ពី​ដំណើរ​ជីវិត​​គូ​នេះ។ រឿង​អ្វី​លើស​​នេះ​​​មិន​បាច់​ទៅ​ខ្វល់ ទេ ព្រោះ​​​​​ម្ចាស់​ខ្លួន​គេ​គឺ​​​ជា​អ្នក​រៀប​ចំ»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​លោក ឆាយ វីរៈយុទ្ធ​ ទ​ទូច​មិន​​និយាយ​វែង​ឆ្ងាយ​ពី​ជីវិត​របស់​ខ្លួន តែ​លោក​បាន​​ត្រឹម​តែ​ព្រលយ​ថា៖​ «អតីត​កាល​មនុស្ស​ម្នាក់ៗ ភាគ​ច្រើន​គឺ​សុទ្ធ​​តែមាន»។ ​​​លោក ឆាយ វីរៈយុទ្ធ បាន​ត្រឹម​តែ​ប្រាប់​បែប​​ស្រ​ពេ​ច​ស្រពិល​ថា៖​ «ខ្ញុំ​ពិតជា​បាន​ត្រៀមខ្លួន​ធ្វើ​ជា​​កូន​កំលោះ​សម្រាប់​ថ្ងៃ​នោះ​​មក​ដល់ ហើយក៏​ត្រៀមខ្លួន​ធ្វើ​ជា​ស្វាមី​គេ​ម្នាក់​ដ៏​ល្អ​ដែរ ជាមួយនឹង​អាជីព​ក៏​​មិន​បោះ​បង់»។ គួរ​​រំឭក​ថា ពិធីភ្ជាប់​ពាក្យ​នៅ​​ថ្ងៃទី១ ខែ​មីនា ឆ្នាំ​​២០១៧ របស់​តារាចម្រៀង​ ឆាយ វីរៈយុទ្ធ និង​​​កូន​ក្រមុំ​​ថៅកែ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ហាក់​សែ ល្បី​ជា​សេ​ដ្ឋី​ស្រូវ​អង្ករ​​នៅ​ទឹកដី​ខេត្ត​កំ​ពង់​ចាម​ មាន​ឈ្មោះ​​ ​សែ ចាន់​ឌី គិត​មក​ដល់​ដើម​ខែ​ឧសភា​​​នេះ រំលង​វេលា​​​​ទើបតែ​ជាង​ពីរ​ខែ​ប៉ុ​ណ្ណោះ​​៕​

Advertisement