ការចាកចេញរបស់នាងតូច សុវណ្ណារី ធ្វើឱ្យ ដេននី ក្វាន់ ទប់ចិត្តមិនបាន!

គ្រាន់តែការប្រកាសលទ្ធផលកម្មវិធី The Voice Kids Cambodia ក្នុងវគ្គ LIve Show នាសប្ដាហ៍ទី 3 បានបញ្ចប់ភ្លាម បណ្ដាអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Facebook បានបញ្ចេញការរិះគន់យ៉ាងខ្លាំងចំពោះគ្រូបង្វឹក សុគន្ធ នីសា និងការចាកចេញរបស់នាងតូច អ៊ុក សុវណ្ណារី ដែលជារឿងមួយមិនស័ក្ដិសមទាល់តែសោះ ដោយហេតុថា នាងតូចរូបនេះជាបេក្ខភាពដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យល្អដាច់គេក្នុងការបកស្រាយចម្រៀងគ្រប់ទម្រង់។

នៅក្នុងនោះដែរ តារាសិចស៊ី ដេននី ក្វាន់ កាន់តែរំជួលចិត្ត និងទប់អារម្មណ៍មិនបានទៅទៀត ចំពោះការរបូតចេញពីបេក្ខភាពរបស់នាងតូច សុវណ្ណារី ក្នុងកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោកមួយនេះ ទើបបានជានាងបញ្ចេញអារម្មណ៍ក្នុងចិត្តនៅលើ Facebook ថា “យប់មិញមិនបានគេងទេចាំមើលលទ្ធផលប្រកាស តែសម្រាប់ខ្ញុំគិតថា វាមិនសមទាល់តែសោះដែលសុវណ្ណារីត្រូវចាកចេញពីការប្រកួតនេះ  បើទោះខ្ញុំមិនមែនជាអ្នកចម្រៀង តែក៏អាចស្តាប់ដឹងថា គាត់ច្រៀងពីរោះឬមិនពីរោះ ហើយមានសមត្ថភាព ឬមិនមានដែរ  សុវណ្ណារីច្រៀងបានគ្រប់ទម្រង់ សម័យ បុរាណ នឹងបទអង់គ្លេស ។ Hmmmmm! សង្ឃឹមថា វគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយ ពុកម៉ែបងប្អូននឹងបោះឆ្នោតឱ្យពួកគេទៅលើសមត្ថភាពទៅចុះសូមកុំបោះឆ្នោតឱ្យដោយគ្រាន់អាណិត និងចូលចិត្តឱ្យសោះ សូមយល់ពីគ្នាដែលជាអ្នកមានសមត្ថភាពផង”៕

Advertisement