រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញសារឈឺឆ្អាលតារាស្រី ដេននី ក្វាន់

ភ្នំពេញៈ ក្រោយ​ពី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ចេញ​បម្រាម​មួយ​ឆ្នាំ​ក្នុង​​ការ​ហាម​ឃាត់​ក្រុម​ហ៊ុន ឬ​​ផលិត​កម្ម​នានា​ មិន​ឲ្យ​ទទួល​តារា​សម្តែង​ស្រី​សិច​ស៊ី​​​ទើប​តែ​​រះ​ក្នុង​សិល្បៈ​នាង ដេននី ក្វាន់ នោះ ក៏​ស្រាប់​តែ​មាន​សារ​មួយ​ឃ្លា​​ចេញ​ពី​គណនី​​ហ្វេស​ប៊ុក​របស់លោក ខៀវ កាញារិទ្ធ ជា​រដ្ឋ​​មន្រ្តី​​ក្រសួង​ព័ត៌​មាន​ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ មាន​ខ្លឹម​សារ​​វែក​ញែក​រក​​ភាព​យុត្តិ​ធម៌ឲ្យ​តួ​ស្រី​នេះ​គួរ​ឲ្យ​ភ្ញាក់​ដល់​មហាជន និង​សាមី​ខ្លួន​នាង​ទៀត​ផង។

ចេញ​ពី​គណនី​​ហ្វេ ​​ប៊ុក​របស់លោក ខៀវ កាញារិទ្ធ ជា​រដ្ឋ​​មន្រ្តី​​ក្រសួង​ព័ត៌​មាន​​សរសេរ​​​​​ថា៖ «ខ្ញុំ​មិន​​ដែល​​ស្គាល់​នាង​ទេ ហើយ​​ក៏​មិន​​ឈឺ​ក្បាល​​​​រឿង​នា​ង​​ស្លៀក​ពាក់​​នៅ​​ក្រៅ​ឆាកដែរ ​តែ​​ការ​​ហាម​ឃាត់​ការ​សំដែង​ របស់​​នាង​​ត្រូវ​​មាន​​ភស្តុតាង​​ច្បាស់​​​លាស់ ​(ក្រោយ​​ការ​ណែនាំ​​ហើយ)​» ដែល​បង្ហោះ​អម​ដោយ​លិខិត​ផ្លូវ​ការ​មួយពី​​ក្រសួង​វប្បធម៌​​ទៅ​​ឲ្យ​ក្រសួង​របស់​ព័ត៌មាន​សហ​ការ​នា​ដើម​ខែឧស​ភា​​​នេះ។

កញ្ញា ដេននី ក្វាន់ មាន​ស្រុក​​កំណើត​មក​ពី​ខេត្ត​ព្រះ​វិហារប្រាប់​ពី​អារម្មណ៍​​ដែរ​ថា៖ «ខ្ញុំ​យល់​ថា លោក​ពូ​រដ្ឋ​មន្រ្តី​យោបល់​ត្រឹម​ត្រូវ​​ព្រោះ​​ខ្សែ​ភាព​យន្ត​របស់​នាង​ខ្ញុំ​​បាន​ថត​​មាន​តែ​ពីរ​រឿង​គត់​ ខណៈ​មួយ​បាន​ចាក់​បញ្ចាំង​តាម​ទូរ​ទស្សន៍​ហើយ និង​មួយ​រឿង​ទៀត​មិន​ទាន់​ចាក់​បញ្ចាំង​ទេ។ រឿង​ទាំង​ពីរ​ដែល​បាន​ថត​សុទ្ធ​តែ​មិន​មាន​ឈុត​​អ្វី​បង្ហាញ​ភាព​សិចស៊ី​ប៉ះពាល់​នោះ​ទេ​ ខណៈ​​ MV បទ​ចម្រៀង​នាង​ខ្ញុំ​ក៏​ដូច​គ្មាន​​ដែ​រ»៕​

Advertisement