តារាស្រីកូរ៉េដេកស្លាប់នៅក្នុងអគារ…ប៉ូលិសអះអាងថាប្រើប្រាស់គ្រឿងញៀន

តាមរយៈសារព័ត៌មាន MBN បានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា តារាស្រីកូរ៉េដែលមិនត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណម្នាក់ បានដេកស្លាប់នៅក្នុងអគារ Nonhyeon-dong ក្នុងទីក្រុងសេអ៊ូល​ ដោយប៉ូលិសបានសន្និដ្ឋានថា ការស្លាប់នេះកើតឡើងនៅវេលាម៉ោង7 និង25នាទីយប់ថ្ងៃម្សិលមិញ ដោយអះអាងថា តារាស្រីរូបនេះបានប្រើប្រាស់គ្រឿងញៀន ហើយគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ភ្លាមៗតែម្ដង។ នេះបើតាមរបាយការណ៍របស់អ្នកយកព័ត៌មាន Gil Ki-moo Reporter។

តារាស្រីខាងលើនេះមានវ័យ 30 ឆ្នាំ បានប្រើប្រាស់គ្រឿងញៀនជាមួយនឹងក្រុមស្ត្រី 4 នាក់ រួមជាមួយបុរសម្នាក់ទៀត។ ខណៈដែលពួកគេកំពុងតែជក់ថ្នាំញៀនយ៉ាងសប្បាយ រំពេចនោះស្រាប់តែបុរសដែលនៅក្នុងក្រុម បានឃើញនាងមានសភាពដកដង្ហើមមិនរួច ទំនងជាស្ទះខ្យល់ រួចហើយក៏គាំងបេះដូងស្លាប់ភ្លាមៗនៅក្នុងបន្ទប់តែម្ដង។ ក្រោយមកទើបស្ត្រី 4 នាក់ខាងលើទូរស័ព្ទទៅប្ដឹងប៉ូលិសនៅក្នុងតំបន់តែម្ដង។ គួរបញ្ជាក់ផងដែរថា ប៉ូលិសបានធ្វើការឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនខាងលើ និងធ្វើការស៊ើបអង្កេតពីករណីស្លាប់របស់តារាស្រីខាងលើនេះជាបន្ត៕

Advertisement