បទចម្រៀងរបស់កូនស្រីខ្មែរកាត់បរទេស Autumn Allen កំពុងចាក់ដោតអារម្មណ៍យុវវ័យខ្លាំង

ជឿថាប្រិយមិត្តទាំងអស់ច្បាស់ជានៅចាំក្មេងស្រីកូនខ្មែរកាត់បរទេសគឺ នាង Autumn Allen ដែលធ្លាប់សាងឈ្មោះល្បីល្បាញតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយការបកស្រាយចម្រៀងកញ្ញា មាស សុខសោភា និងធ្លាប់បានឡើងប្រលងចម្រៀងនៅស្ថានីយទូរទស្សន៍ MYTV សព្វថ្ងៃនេះ តារាស្រីវ័យក្មេងរូបនេះ បានទៅបន្ដការសិក្សា និងរស់នៅលើទឹកដីសហរដ្ឋអាមេរិក។ តែយ៉ាងណាមិញនាងនៅតែបន្ដបម្រើអារម្មណ៍របស់ប្រិយមិត្តអ្នកគាំទ្រ ដោយការច្រៀងចម្រៀងជាភាសាខ្មែរដដែរ។

កន្លងទៅក្មេងស្រីវ័យ 14 ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ទោះបីជានាងរស់នៅសហរដ្ឋអាមេរិក តែនាងនៅតែស្រឡាញ់វប្បធម៌ និងម្ហូបរបស់ប្រទេសកម្ពុជា ដែលមិនអាចបំភ្លេចបានឡើយ។ នាងពោលថា នាងមានការលំបាកច្រើនក្នុងការបែងចែកពេលវេលាក្នុងការសិក្សា និងហ្វឹកហាត់ច្រៀង ហើយដោយឡែក ថ្មីៗនេះ រូបនាងបានបញ្ចេញបទចម្រៀងថ្មីៗនៅលើបណ្ដាញសង្គមយូធូប នៅក្នុងនោះមានបទចម្រៀងដែលមានចំណងថា « ត្រូវចេះស្រឡាញ់ខ្លួនឯង » កំពុងតែចាក់ដោតអារម្មណ៍យុវវ័យខ្លាំង ព្រោះថា ទាំងសាច់ភ្លេង និងអត្ថន័យទំនុកច្រៀង គឺល្អប្រសើរមានទឹកដៃផលិតបំផុត ដែលស្ដាប់ហើយចង់ស្ដាប់ទៀត។ ទន្ទឹមនឹងនោះ នាង Autumn Allen បានប្រាប់អ្នកសារព័ត៌មានបន្ថែមទៀតថា « សព្វថ្ងៃនេះ ខ្ញុំកំពុងតែរៀនច្រៀងច្រើនភាសា ដែលមានដូចជា អង់គ្លេស ខ្មែរ និងចិន »។

ចង់ដឹងថា បទ « ត្រូវចេះស្រឡាញ់ខ្លួនឯង » របស់នាង Autumn Allen ទាក់ទាញដល់កម្រិតណានោះ សូមទស្សនា និងស្ដាប់បទវីដេអូខាងក្រោមនេះ៖

Advertisement