ឆៃលី ដាឡែន បង្ហោះសារបញ្ឆិតបញ្ឆៀង៖ «ទោះអ្នកឯងដើរប្រាប់គេថាខ្ញុំអាក្រក់​ ក៏គេមិនជឿដែរ»

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ តារាចម្រៀង និងសម្ដែងស្រី ឆៃលី ដាឡែន បានបង្ហោះសារឌឺដងបញ្ឆិតបញ្ឆៀង និយាយពីកម្មផលទៅកាន់បុគ្គលដែលបានធ្វើ់អាក្រក់មកលើរូបនាង ដោយមិនបញ្ចេញឈ្មោះ ហើយផ្ដោតសំខាន់ចំពោះទង្វើល្អ និងការសងគុណ។ តារាស្រីរូបនេះ បានបញ្ជាក់ប្រាប់ពីបញ្ហាឱ្យមហាជនបានដឹងចំៗ ខណៈដែលមើលទៅនាងហាក់ដូចជាកំពុងតែឈឺចាប់នឹងរឿងអ្វីមួយ។

អ្នកនាង ឆៃលី ដាឡែន បានបង្ហោះរូបមានទឹកមុខស្រងូតស្រងាត់ និងបានសរសេរទម្លាយពីអារម្មណ៍ដែលមាននៅក្នុងចិត្តថា «អ្នកមើលមកខ្ញុំអាក្រក់​ អ្នកមិនដែលមើលមកខ្ញុំក្នុងផ្លូវល្អទេ​ មួយជីវិតខ្ញុំ ទោះខ្ញុំធ្វើល្អនឹងអ្នកឯងដល់ងាប់ទៀតក៏នៅតែអាក្រក់ដែរក្នុងកែវភ្នែកអ្នកឯងនោះ​ ទោះអ្នកឯងដើរប្រាប់គេថាខ្ញុំអាក្រក់​ ក៏គេមិនជឿដែរ​ ថ្ងៃណាមួយទង្វើអ្នកឯងធ្វើ គេនឹងដឹងថាអ្នកណាអាក្រក់ពិតប្រាកដ»។

អ្នកនាង ឆៃលី ដាឡែន បានបញ្ជាក់ទៀតថា «ខ្ញុំធ្វើបុណ្យជាមួយអ្នកទាំងប៉ុន្មានសុំឱ្យបុណ្យនោះនាំឱ្យខ្ញុំជួបតែអ្វីដែលល្អ ហើយទង្វើអ្នកឯងសងគុណខ្ញុំទាំងប៉ុន្មាន ឱ្យអ្នកឯងទទួលកម្មគ្មានថ្ងៃឈប់​ លើសអ្វីដែលអ្នកឯងធ្វើដាក់ខ្ញុំទៅទៀត​  ធ្វើបុណ្យពិតជាបានទោសមែន​ តែខ្ញុំជឿលើបុណ្យ​ ធ្វើបុណ្យបានបុណ្យ​ ធ្វើអាក្រក់នឹងទទួលផលអាក្រក់​ ឆាប់ៗនេះ»៕

Advertisement