កែវ នីសា វ័យកាន់តែជ្រេ សម្រស់កាន់តែក្មេង

ទោះបីវ័យកាន់តែជ្រេបន្ដិចក៏ពិតមែន តែតារា​សម្តែង ​និង​ពិធី​ការិនី កែវ នីសា កាន់​តែមាន​សម្រស់​ស្រស់ស្អាត ​និង​មានការតុបតែង​ខ្លួន​ទាន់សម័យ ឃ្យូតគួរឱ្យស្រឡាញ់ខ្លាំងឡើង។ មានមហាជនជាច្រើនបានលើកមកនិយាយថា កែវ នីសា ស្រស់ស្អាត​មិន​ចាញ់​តារា​ស្រករ​ក្រោយ​ប៉ុន្មាន​ឡើយ ក៏ប៉ុន្ដែ​គួរឱ្យ​ស្តាយមួយរយៈ​ចុង​ក្រោយនេះ កែវ នីសា បែរជា​ស្ងប់ស្ងាត់​ការថត​រឿង​ទៅវិញ ។​

​កែវ នីសា ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់​ទោះជា​នាង​មាន​វ័យ​ច្រើន​បន្តិច​ក៏ដោយ។ តែ​ស​ម្រស់ ​និង​ការតុបតែង​ខ្លួន​របស់​នាង​ពិតជា​អត់ទ្រាំ​មិន​សរសើរ​មិនបានឡើយ។ ជាពិសេស​ចុងក្រោយ​នេះ​សម្រស់​របស់​នាង​លេចធ្លោ​ខ្លាំង​មិន​ចាញ់តារា​ប្រទេសជិតខាង​ប៉ុន្មាន​ឡើយ។ មានការ​និយាយថា ទោះជា​អាយុ​ច្រើន​មែន ​តែបើ​និយាយ​ពី​សម្រស់​របស់ កែវ នីសា វិញ គឺពិតជា​ស្អាត​អស់​ស្ទះតែម្ដង។ តែ​ក៏​មានការ​បង្ហើប​ថា កែវ នីសា ស្រស់ស្អាត​ដោយសារតែ​នាង​មាន​ការកែ​កុនបន្ថែម​តាមបែប​បច្ចេក​វិ​ទ្យា​ទំនើប​ ដែលជារឿយៗ​គេ​តែង​ឃើញនាង​ទៅ​ប្រទេស​ថៃ។

​កែវ នីសា ធ្លាប់ជា​តារា​សម្តែង​ដែលមាន​ប្រជាប្រិយភាព ​កន្លងមក​នា​ងធ្លាប់​លេចមុខ​នៅក្នុង​រឿង​ភាគ​ជាច្រើន ​ក្នុង​តំណែង​ជា​តួឯក​ស្រី។ ប៉ុន្តែ​មួយរយៈចុងក្រោយនេះ កែវ នីសា បាន​ស្ងប់ស្ងាត់​ក្នុង​ការថត​រឿង​ ដោយសារតែ​នាងបាន​ងាក​ទៅ​ចាប់យក​អាជីព​ជា​ពិធី​ការិនី​ម្តងវិញ។ មានការ​បង្ហើប​ថា ក្រៅពីតួឯក កែវ នីសា មិន​ទទួល​សម្តែង​ទេ។ ថ្វី​ត្បិត​ការងារ​មិនសូវ​មមាញឹក​ដូច​មុន​ក៏​ពិតមែន តែ​ជីវភាព​រស់នៅ​របស់​នា​ងនៅតែ​មាន​ភាព​ហ៊ឺហាដដែល។ ជារឿយៗ កែវ នីសា តែង​ចំណាយពេល​ដើរ​កម្សាន្ត​នៅ​ប្រទេសក្រៅ​ទៀតផង៕

Good night 😴😴😴😴

A post shared by Keo Nisa 🎀❤🎀 (@keonisa) on

What are you thinking about Nisa ? 🤫

A post shared by Keo Nisa 🎀❤🎀 (@keonisa) on

ម្នាក់ឯងបានហេីយ 🤣😂

A post shared by Keo Nisa 🎀❤🎀 (@keonisa) on

Advertisement