អ្នកនាង ខាត់ សុឃីម ៖ បវរកញ្ញាផែនដីកម្ពុជាបោះឆ្នោតចាញ់ឥណ្ឌូនេស៊ីហើយ ដោយសារតែគ្មានអ្នកគាំទ្រ ដូច Miss Grand

នៅលើបណ្ដាញសង្គមហ្វេសប៊ុកតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម នៅពេលថ្មីៗនេះ បានបង្ហោះសារសម្ដែងអារម្មណ៍ខកចិត្តជាខ្លាំង ខណៈដែលបវរកញ្ញាផែនដី តំណាងឲ្យកម្ពុជា កញ្ញា កែវ សេងលីហួរ ដែលត្រូវបានបោះឆ្នោតចាញ់បវរកញ្ញាឥណ្ឌូនេស៊ី ក្នុងកម្មវិធី «Miss Earth 2018» ដែលធ្វើការប្រកួតនៅក្នុងប្រទេស ហ្វីលីពីន។

ជាមួយគ្នានេះ អ្នកនាង ខាត់ សុឃីម មិនត្រឹមតែបង្ហាញការខកចិត្តខ្លាំងនោះទេ នាងក៏បានលើកឡើងថា «ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរមួយចំនួន មិនសូវផ្តល់ការគាំទ្រលើបវរកញ្ញាកម្ពុជា ពោលគឺពីមួយឆ្នាំទៅមួយឆ្នាំ តែងតែបែបនេះរហូតអ៊ីចឹង តើសង្ឃឹមអ្វី បើសិនជានៅតែដូច្នេះនោះ?។ ពេលនេះ គឺ សង្ឃឹមថា គាត់អាចចូលក្នុង១៨នាក់ចុងក្រោយ តាមរយៈការបោះឆ្នោត តែពេលនេះមិនអាចទេ គឺមានតែសង្ឃឹមទៅលើសមត្ថភាពរបស់គាត់ ដែលបង្ហាញទៅគណៈកម្មការទេ MissEarthCambodia»។

អ្នកនាង ខាត់ សុឃីម បានសម្ដែងអារម្មណ៍ខកបន្ថែមទៀតថា «ឆ្នាំណាក៏ដូចឆ្នាំណា ដែលមិនសូវមានអ្នកគាំទ្រទេ បវរកញ្ញាដូចតែគ្នា តែមើលទៅដូចជាលំអៀងពេកហើយ។ សង្ឃឹមថា គាត់មានឱកាសចូលដល់វគ្គផ្តាច់ព្រ័ត»៕

Advertisement