ភ្ញាក់ផ្អើល!! សម្រស់ ស៊ូ ស៊ីរីកា ដល់ថ្នាក់ហ្នឹង

ក្នុងរយៈពេលចុងក្រោយនេះ គេកត់សម្គាល់ថា តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ប្រឺងប្រែងយកចិត្តទុក្ខដាក់ថែរក្សាសម្ផស្សយ៉ាងខ្លាំង ដោយក្រៅពីបំប៉នស្បែកឱ្យមើលទៅស្រស់ស្អាត និងក្មេងជាងវ័យ នាងក៏ប្រឹងស្រវ៉ាហាត់ប្រាណណាស់ដែរ បើទោះបីជានាងគឺនារីភេទក៏ដោយ។

ម្នាក់ៗបានកោតសរសើរពីការតស៊ូរបស់តារាចម្រៀងស្រីរូបនេះ នៅពេលដែលបានបង្ហាញរាងពិតកាលពីមិនទាន់ហាត់ប្រាណ និងសម្រកទម្ងន់ ។ តារាចម្រៀងស្រីនៅទ្រនំថោនរូបនេះ បានទម្លាយរូបភាពខ្លួនដ៏ភ្ញាក់ផ្អើល និងសរសេរសារថា «ពី74មក54 វាមិនមែនងាយស្រួលទេ តែខ្ញុំអត់បោះបង់គោលដៅទេ ហើយខ្ញុំស្រលាញ់រាងប៉ិនហ្នឹងព្រោះមើលទៅរឹងមាំ ហើយនាងខ្ញុំមិនខ្លាចនឹងបង្ហាញរូបហ្នឹងទេ តែវាជាភាពជោគជ័យមួយទៅវិញទេដែលអាចជំនះខ្លួនឯងឱ្យធ្វើបាន។

មិនមែនស្គមជាងនេះមិនបាន តែចំនង់ចិត្តខ្ញុំគឺបែបហ្នឹង។ អ្នកណាថាកីឡាកាស ស្រីសាច់ដុំ រឺស្រីឌាំងអត់ខ្វល់ទេ បើអាឡែងតែខ្វល់មាត់អ្នកដទៃហ្នឹងគ្មានបានធ្វើអីទេហិហិ ចឹងសង្ឃឹមថាអាចបែងចែកដាច់ចុះរវាងខ្លាញ់នឹងរាងមាំ។ អរគុណពុកម៉ែបងប្អូនដែលតែងតែលើកទឹកចិត្ត។ បញ្ជាក់: បើមើលមុខអត់ច្បាស់អាចzoomបាន»៕

Advertisement