អាន​ ​វិសាល​ ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ​មួយ​ញញួរ​បែកក្បាល​ ​បែរជា​សុខចិត្ត​សំងំ​ស្ងៀម​លាក់​ព័ត៌មាន​

​ថ្មី​ៗ​នេះ​មានរឿង​រ៉ាវ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ដោយមាន​ការ​ស៊ែ​រតៗ​គ្នា​យ៉ាងច្រើន​ទាក់ទង​នឹង​ករណី​ ​តារាចម្រៀង​ប្រុស​នៅក្នុង​ផលិតកម្ម​ ​M​ ​គឺ​លោក​ ​អាន​ ​វិសាល​ ​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ​មួយ​ញញួរ​ចំក្បាល​មក​លើ​រូបលោក​ ​បណ្តាល​ឱ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​តែម្តង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង11​ ​និង30នាទី​យប់​ថ្ងៃ7​ ​ខែមីនា​ ​ឆ្នាំ2019​ ​តាម​បណ្ដោយ​ ​នៅ​ផ្លូវ​លេខ​ ​113​ ​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​ទី2​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​។​ ​ប្រភព​ព័ត៌មាន​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ​គេ​ឃើញ​លោក​ ​អាន​ ​វិសាល​ ​បាន​ធ្វើដំណើរ​ជិះ​ម៉ូតូ​ ​សេដេ​ ​ចុះទៅ​ទិញ​អី​ហូប​ ​ស្រាប់តែ​ពេលនោះ​មាន​ក្រុម​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​មក​ជិះ​គាត់​បើក​រ៉េ​ពេញ​ផ្លូវ​ ​ហើយ​ពេលនោះ​លោក​ ​អាន​ ​វិសាល​ ​បាន​ប្រាប់​ទៅ​ក្រុម​ក្មេង​ស្ទាវ​កុំ​ឲ្យ​ជិះ​ម៉ូតូ​លឿន​ៗ​ពេក​ខ្លាច​ប៉ះ​គេ​បង្ក​ជា​គ្រោះថ្នាក់​ ​ក៏​ស្រាប់តែ​ក្រុម​ក្មេង​ស្ទាវ​ខឹង​ ​ជិះ​មក​ឈប់​នៅមុខ​តូប​លក់​ឥវ៉ាន់​នោះ​ ​ដែលគេ​ស្គាល់​ថា​ ​ជា​កន្លែង​ម្តាយ​របស់​ក្មេង​ស្ទាវ​នោះ​ ​ហើយ​ដើរចូល​ទាញ​ញញួរ​វាយ​មក​លើ​លោក​ ​អាន​ ​វិសាល​ ​បណ្តាល​ឱ្យបែកក្បាល​ហូរឈាម​តែម្តង​។​ឭ

​ការ​បកស្រាយ​បង្ហោះ​ពី​លោក​ ​ចាន់​ ​មករា​ ​អ្នក​ផ​លិ​ត​ស្ព​ត​ ​និង​ជាគូ​ស្នេហ៍​កញ្ញា​ ​ដេ​នី​ ​ក្វាន់​ ​បាន​បង្ហោះ​ថា​ ​លោក​ ​អាន​ ​វិសាល​ ​បែកក្បាល​ដោយសារ​ត្រូវ​គេ​វាយក្បាល​នឹង​ញញួរ​។​ ​លោក​បាន​បង្ហោះ​ថា​ ​”​តារាចម្រៀង​ ​អាន​ ​វិសាល​ ​ត្រូវ​គេ​វាយក្បាល​នឹង​ញញួរ​ ​ម្ចាស់ខ្លួន​ ​(​អាន​ ​វិសាល​)​ ​បែរជា​សុខចិត្ត​ ​សំងំ​ស្ងៀម​ ​ព្យាយាម​លាក់​ព័ត៌មាន​ទៅវិញ​។​ ​តោះ​ជួយshare​ ​និង​ ​ជួយ​ឈឺឆ្អាល​ ​ដើម្បី​ជួយ​គាត់​ផង​។​ ​ទោះបី​គាត់​មិន​ចង់​ ​Ann​ ​Visal​ ​II​”​។​ ​ការ​បង្ហោះ​របស់​សាមីខ្លួន​ ​និង​លោក​ ​ចាន់​ ​មករា​ ​ធ្វើ​ឱ្យ​ម្នា​ក់ៗ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ខណៈ​ដែល​ម្ចាស់​បទ​«​ទឹកភ្នែក​ខ្ទើយ​»​រូប​នេះ​ ​នៅ​មិនទាន់​ចេញមុខ​បកស្រាយ​នៅឡើយ​ ​ក្រៅពី​ឆ្លើយតប​អ្នក​ ​Comment​ ​ថា​លោក​ឈឺក្បាល​យ៉ាង​ខ្លាំង​ ​ក្រោយ​ត្រូវ​វាយបែក​ក្បាល​ហូរឈាម​។​ ​លោក​ ​ចាន់​ ​មករា​ ​បាន​ទទូច​ឱ្យ​មានការ​អន្តរាគមន៍​ជួយ​ដល់​លោក​ ​អាន​ ​វិសាល​ ​ដោយ​លោក​អះអាង​ថា​ ​លោក​ ​អាន​ ​វិសាល​ ​ពិតជា​គួរ​ឱ្យ​សង្វេគ​ក្រោយ​ធ្លាក់​ប្រជាប្រិយ​ភាព​។​

​លោក​ ​អាន​ ​វិសាល​ ​ទៅ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ​តែ​នៅ​មិនទាន់​ដឹង​ថា​នឹង​មាន​សភាព​បែប​ណា​ឡើយ​ក្នុង​ពេលនេះ​៕

Advertisement