ស្ងាត់ៗ… គឹម លីហ្សា និងប្អូនស្រី ឈ្នះពានឆ្នើមនៅប្រទេសថៃ

ខណៈដែលនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមានការអបអរនឹងទិវារសិទ្ឌិនារីអន្តរជាតិ នៅក្នុងប្រទេសថៃឯណោះវិញ មិនត្រឹមតែអបអរប៉ុណ្ណោះទេ គឺបានទាំងរៀបចំប្រគល់ពានឆ្នើម ជូនដល់ស្ត្រីមួយចំនួននោះផង។ អ្វីដែលគេភ្ញាក់ផ្អើល គឺក្នុងចំណោមនារីបានពានឆ្នើមៗទាំងនោះ ក៍មានតារាចម្រៀង អ្នកនាង គឹម លីហ្សា និង កញ្ញា អេនីយ៉ា ជាប្អូនស្រី ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន ផលិតផលថែរក្សាសម្រស់ Anniya Cosmetics Trading Co.,Ltd ក៏ទទួលបានទាំងពីរនាក់បងប្អូនផងដែរ កាលពីថ្ងៃទី9 ខែមីនា នោះ។

អ្នកនាង គឹម លីហ្សា និយាយថា គ្រាន់តែចុះពីប្រទេសអូស្រ្តាលី ទៅសម្ពោធសាខាថ្មីនៅខេត្តស្វាយរៀងមិនទាន់បានប៉ុន្មានថ្ងៃផង អ្នកនាង និងប្អូនស្រី ក៏ត្រូវបានគណកម្មការរៀបចំអញ្ជើញឱ្យទៅទទួលពានឆ្នើមប្រចាំឆ្នាំ2019តែម្ដង។ អ្នកនាងថា ពានរង្វាន់នេះ ត្រូវបានទទួលតែប៉ុន្មានថ្ងៃ ក្រោយពីអ្នកនាង និងប្អូនស្រីទើបប្រកាសចែកចាយនៅខេត្តស្វាយរៀង ដោយមានក្រុមកំប្លែងយ៉េយ៉េ លោក ម៉ាដូណា និងក្រុមចម្រៀងច្រើននាក់នាពេលនោះចូលរួម។ ហើយមុខរបរអនឡាញពិតជាធ្វើឱ្យនាងជោគជ័យ ក្នុងពេលដែលអ្នកនាង ក៏មានពេលចុះឡើងពីអូស្ត្រាលីមកកម្ពុជា។

តារាស្រីរូបនេះ បានបញ្ជាក់ថា គណកម្មការដែលរៀបចំព្រឹត្តិការណ៍ បានវាយតម្លៃថា ក្រុមហ៊ុនរបស់អ្នកនាង និងប្អូនស្រី បានក្លាយជាក្រុមហ៊ុននចូលផលិតផលម៉ាក Anniya និង Jesse នាំមុខធំមួយនៅកម្ពុជា។ អ្នកនាងថា ក្រុមហ៊ុនបានបើកដំណើការយូរមកហើយ ប៉ុន្តែក្រោយពេលអ្នកនាងចេញទៅរស់ប្រទេសអូស្ត្រាលី ក៏បានបន្ថែមការនាំចូលផលិតផលម៉ាក Jesse ថែមមួយប្រភេទទៀត ដែលអ្នកនាងបានចាត់ទុកថាបើកុំអាជីវកម្មរបស់អ្នកនាង និងប្អូនស្រីមិនទទួលជោគជ័យ ក៏ពិតជាមិនអាច។

អ្នកនាង គឹម លីហ្សា ថាក្រុមហ៊ុនមិនត្រឹមតែត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនឆ្នើមនៅកម្ពុជាប៉ុណ្ណោះទេ តែនាង និងប្អូនស្រីក៏ត្រូវបានប្រកាសឱ្យទទួលពានជាអ្នកគ្រប់គ្រងឆ្នើម និងមានឥទ្ធិពលក្នុងវិស័យអាជីវកម្មមួយនេះទាំងពីរនាក់ផងដែរ។ មុខជំនួញនាំចូលផ្ដាច់មុខផលិតផលថែរក្សាសម្រស់របស់អ្នកនាង និងប្អូនស្រី ទទួលបានការគាំទ្រតាំងពីបើកក្រុមហ៊ុនខ្លាំងណាស់ ទើបធ្វើឱ្យក្រុមហ៊ុនមួយនេះឈ្នះពានស្ទួនៗគ្នាអីចឹង៕

Advertisement