អាយ​ដល​ ​តាំង​ ​អ៊ុយ​ឃាង​ ​បង្ហាញ​ក្ដី​ស្រឡាញ់​ចែក​ភេសជ្ជៈ​ជូន​អ្នកគាំទ្រ​អបអរ​ការផលិត​វីដេអូ​ប្លែក​ៗ​បាន១ឆ្នាំ​

​ម្ចាស់​វីដេអូ​ក្រដាស​ដែល​មហាជន​ជាច្រើន​បាន​ស្គាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​និង​អ៊ិ​ន​ស្ដា​ក្រាម​ ​គឺ​លោក​ ​តាំង​ ​អ៊ុយ​ឃាង​ ​បង្ហាញខ្លួន​កណ្តាល​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ចែក​ភេសជ្ជៈ​ជូន​អ្នកគាំទ្រ​អបអរ​ការផលិត​វីដេអូ​ប្លែក​ៗ​បាន១ឆ្នាំ​ ​បន្ទាប់ពី​ទទួល​ឱកាស​ប្រកួត​ជា​អន្ដរ​ជាតិ​ ​និង​ដើម្បី​ជា​ការ​អរគុណ​ដល់​ទឹកចិត្ត​អ្នកគាំទ្រ​ដែល​តែង​គាំទ្រ​វីដេអូ​លោក​រយៈពេល​មួយឆ្នាំ​មកនេះ​។​

រំឭកបន្ដិចថា ​ការផលិត​វីដេអូ​កំប្លុក​កំប្លែង​ ​ទស្សិ​ក​ជន​ប្រហែល​មិន​ភ្លេច​នោះ​ទេ​ ​អាយ​ដ​លនៅ​លើ​បណ្ដាញ​សង្គម​ទាំងពីរ​ដែល​មាន​គណនី​ឈ្មោះថា​ ​Uykheang​ ​Tang​ ​កូនខ្មែរ​ម្នាក់​ដែល​មាន​សមត្ថភាព​អាច​ផលិត​វីដេអូ​កំប្លែង​ស្ងួត​រហូត​បាន​ជាប់​ក្នុង​កម្មវិធី​ដ៏​ធំ​លំដាប់​ពិភពលោក​“​Ellen​ ​DeGeneres​ ​Show​”​។​ ​ដោយ​ថ្មី​ៗ​នេះ​ ​ម្ចាស់​វីដេអូ​កំប្លែង​ស្ងួត​នេះ​ ​បាន​បង្ហាញខ្លួន​កណ្តាល​ផ្សារ​ទំនើប​មួយ​ ​ជាមួយ​ការចែក​ជូន​ភេ​សជ្ជៈ​ហ្វ្​រី​ដល់​អ្នកគាំទ្រ​ ​ទុកជា​ការ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ទាំងឡាយ​ដែល​តែង​តាមដាន​ ​លើកទឹកចិត្ត​ ​និង​គាំទ្រ​រាល់​ការផលិត​វីដេអូ​កំ​ប្លែង​ប្លែក​ៗ​របស់​លោក​អស់​រយៈ​មួយឆ្នាំ​កន្លងមក​នេះ​។​

​តាមរយៈ​វីដេអូ​ ​Talent​ ​ប្លែក​ៗ​ដែល​លោក​បាន​បង្ហោះ​ជា​រឿយ​ៗ​លើ​គណនី​ ​@​uykheang_tang​ ​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិ​ជន​ស្គាល់​ ​ដឹងឮ​ពី​សមត្ថភាព​លោក​កាន់តែ​ច្បាស់​ឡើង​ ​រហូត​ទទួល​បាន​តំណែង​ជា​អ្នកតំណាង​ផ្តាច់​មុខ​ឲ្យ​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សំ​ឡេង​ធំៗ​ដល់២ថែមទៀត​ផង​។​

​ម្ចាស់​វីដេអូ​ក្រដាស​រូប​នេះ​បន្ត​ថា​ ​ការដែល​ខ្លួន​អាច​ក្រសោប​បាន​តំណែង​ជា​អ្នកតំណាង​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​លឿន​បែបនេះ​ដោយសារ​ ​សមត្ថភាព​ដ៏​កម្រ​ក្នុង​ការផលិត​ជា​វីដេអូ​កំប្លែង​ស្ងួត​របស់​លោក​ ​មើល​ហើយ​ផ្ទុះសំណើច​សើច​ក្អាកក្អាយ​។​
​យ៉ាងណាមិញ​ ​បើ​ទោះបីជា​ជោគជ័យ​កម្រិត​នេះ​ក៏ដោយ​ ​ក៏​លោក​មិនដែល​ថ្ងៃ​ចាប់ផ្តើម​នោះ​ឡើយ​ ​ទើប​សម្រេចចិត្ត​ ​ឆ្លៀតយក​ថ្ងៃ​បើ​ក​សម្ភោ​ធ​ម៉ូដែល​នាឡិកា​ថ្មី​របស់​ ​versus​ ​Versace​ ​ជា​ថ្ងៃ​អំណរគុណ​ដល់​អ្នកគាំទ្រ​ដែល​តែង​លើកទឹកចិត្ត​លោក​កាលពី​ពេល​កន្លងមក​ ​តាំងពី​គ្រប់គ្នា​មិនទាន់​ឱ្យ​តម្លៃ​លើ​ការផលិត​វីដេអូ​បែបនេះ​មក​ម្ល៉េះ​៕

 

View this post on Instagram

 

Crush អូន

A post shared by Happy Man (@uykheang_tang) on

 

View this post on Instagram

 

ហ៊ានទៅឆាប់បានកូន 😂

A post shared by Happy Man (@uykheang_tang) on

Advertisement