ក្រោយ​ឈ្វេងយល់​ពីចិត្ត​គ្នា​ ​ផេន​ខេ​ក​ ​ប្រកាស​រៀបការ​ក្រោយ​បុណ្យភ្ជុំបិណ្ឌ​

បន្ទាប់ពី​បាន​សិក្សា​ឈ្វេងយល់​ពីចិត្ត​គ្នា​ច្បាស់លាស់​ហើយ​ ​ពេលនេះ​តារា​កំប្លែង​ភេទ​ទី៣​ ​កញ្ញា​ ​ផេន​ខេ​ក​ ​បានសម្រេច​ចិត្ត​ប្រកាស​រៀបការ​ជាមួយ​គូស្នេហ៍​របស់​នាង​ហើយ​ ​ជា​បុរស​សង្ហា​ឈ្មោះ​ ​ឆ័យ​ ​ដែល​នាង​ក៏​ធ្លាប់​បាន​ទម្លាយ​រូបភាព​ចំណង​ស្នេហ៍​របស់​ខ្លួន​ជាមួយ​បុរស​រូប​នេះ​ឱ្យ​មហាជន​បានដឹង​រួចមក​ហើយ​ដែរ​នា​ពេល​កន្លងទៅ​។​

​ព្រម​ជាមួយគ្នា​នេះ​ ​ផេន​ខេ​ក​ ​ក៏បាន​បង្ហាញ​រូបភាព​នាង​ ​ជាមួយ​គូស្នេហ៍​ក្នុង​សម្លៀកបំពាក់​ជាច្រើន​ឈុត​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ក​ដែរ​ ជាហេតុ​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ ​អំពី​ការប្រកាស​ជា​សាធារណៈ​ពី​ចំណងស្នេហា​ដ៏​ផ្អែមល្ហែម​របស់​នាង​នៅពេល​នេះ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​តារា​កំប្លែង​សាច់ទ្រលុក​ទ្រលន់​រូប​នេះ​បាន​សរសេរ​ពាក្យ​ខ្លី​ៗ​ ​តែ​មានន័យ​មួយ​ឃ្លា​ថា​ ​«​អូន​ដេញ​បង​មិនទៅ​ ​អូន​មិន​នៅ​បង​តាម​រក​.​.​.​ ​ទីបំផុត​ពួក​យើង​ក៏​មាន​ថ្ងៃនេះ​»​ ​ក្រោយពី​បានឃើញ​ទាំង​រូបភាព​ ​និង​ពាក្យពេចន៍​នេះ​បង្ហោះ​ជា​សា​ធា​រៈ​ភ្លាម​ ​មិត្តភក្ដិ​ ​ហ្វេ​នៗ​ ​និង​មហាជន​នៅ​លើ​បណ្ដាញ​សង្គម​បាន​ចូលរួម​អបអរសាទរ​ ​ដល់​ពួកគេ​ទាំងពីរ​នាក់​ថែមទៀត​ផង​។​

​តារា​សម្ដែង​ស្រី​ទើបតែ​បាន​កែ​ភេទ​ហើយ​ថ្មី​ៗ​នេះ​ ​បាន​ប្រកាស​ប្រាប់អ្នកសារព័ត៌មានថា​ ​ខ្លូន​បាន​ក្លាយជា​ស្រី​ពេញ​រូបរាង​ហើយ​ ​និង​គ្រោង​រៀបការ​ជាមួយ​គូស្នេហ៍​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច​ ​ជា​ការ​ពេញ​ពី​មេបា​ទាំងសងខាង​។​ ​សូមជម្រាប​ផង​ដែរ​ថា​ ​បុរស​សង្ហា​ឈ្មោះ​ ​ឆ័យ​ ​ជាគូ​ស្នេហ៍​របស់​តារា​ស្រី​រូប​នេះ​ ​សព្វ​មាន​ជំនួញ​នៅក្នុង​ដៃ​មិន​អន់​ប៉ុន្មាន​ទេ​ ​ហើយ​បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​ ​ផេន​ខេ​ក​ ​ដោយ​ក្ដី​ស្រឡាញ់​ចេញពី​ចិត្ត​តែម្ដង​៕​

Advertisement