អបអរសាទរ​ខួប​លើក​ទី១៦​ ​នៃ​ការ​ដាក់បញ្ចូល​របាំ​ព្រះរាជទ្រព្យ​ ​និង​ ​ល្ខោន​ស្រមោល​ស្បែក​ធំ​ ​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

​ក្រសួងវប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​ ​បាន​ចេញ​សេចក្ដីប្រកាស​ជា​រៀងរាល់​ឆ្នាំ​ ​ក្នុង​ការ​អបអរសាទរ​នៃ​ការ​ដាក់បញ្ចូល​របាំ​ព្រះរាជទ្រព្យ​ ​និង​ ​ល្ខោន​ស្រមោល​ស្បែក​ធំ​ ​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​ក្នុង​គោលបំណង​លើកស្ទួយ​ថែរក្សា​ ​ស្នាដៃឯក​របស់​ ​ដូនតា​យើង​បាន​បន្សល់ទុក​ ​ជាពិសេស​ត្រូវ​បាន​ ​ពិភពលោក​ទទួលស្គាល់​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។​

​របាំ​ព្រះរាជទ្រព្យ​ ​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​កាលពី​ឆ្នាំ២០០៣​ ​និង​ល្ខោន​ស្រមោល​ស្បែក​ធំ​ត្រូវ​បាន​ដាក់បញ្ចូល​នៅ​ឆ្នាំ២០០៥​។​ ​ឆ្នាំនេះគឺជាខួបទី ១៦ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ថ្ងៃទី៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០១៩។

​សូមជម្រាប​ដែរ​ថា​ ​របាំ​ព្រះរាជទ្រព្យ​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយគត់​ ​ដែល​បាន​ថែរក្សា​នាដកម្ម​បុរាណ​មួយ​នេះ​ ​អស់​រយៈពេល​ដ៏​យូរលង់​ណាស់​មក​ហើយ​ ​។​ ​របាំ​ក្បាច់​ខ្មែរ​បុរាណ​ ​ឬ​ ​របាំ​ព្រះរាជទ្រព្យ​នេះ​ ​មាន​ភាព​ល្បីល្បាញ​ខាង​មាន​កាយវិការ​ទន់ភ្លន់​ ​គួរ​ឱ្យ​ចង់​គយគន់​ ​និង​ ​មាន​ទ្រង់គ្រឿង​ចាំង​ភ្លឺ​ផ្លេក​ៗ​។​ ​បើ​យោង​តាម​ឯកសារ​មួយចំនួន​បាន​សរសេរ​ថា​ ​របាំ​ព្រះរាជទ្រព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​គឺជា​អ្នកថែរក្សា​ប្រពៃណី​នាដកម្ម​បុរាណ​ខ្មែរ​ ​ដែល​ជា​ចំណែក​មួយ​យ៉ាង​ជិតស្និទ្ធ​នៃ​ក្រុម​បរិពារ​របស់​មហាក្សត្រ​អស់​រយៈពេល​ជាង​មួយ​ពាន់​ឆ្នាំ​កន្លងមក​ហើយ​។​ ​របាំ​ព្រះរាជទ្រព្យ​មានការ​ដើរតួ​បួន​ប្រភេទ​ ​ដូចជា​៖​ ​តួ​នាង​ ​(​ស្រី​)​ ​តួ​នាយរង​ ​(​ប្រុស​)​ ​តួយក្ស​ ​(​សភាវៈ​អាក្រក់​)​ ​តួ​ស្វា​ ​(​សត្វ​)​ ​ដោយ​តួអង្គ​នី​មួយ​ៗ​មាន​លក្ខណៈ​ ​និង​ ​មាន​ពណ៌​ដោយ​ឡែ​កៗ​ពីគ្នា​ ​មានការ​ស្លៀកពាក់​ ​ការ​លាបម្សៅ​ ​ការ​តុបតែង​ខ្លួន​ ​ទាំង​ក្បាំងមុខ​ ​និង​ ​កាយវិការ​ផ្ទាល់ខ្លួន​ផង​ដែរ​ ​។​ ​កាយវិការ​ ​និង​ក្បាច់​រាំ​ទាំងនេះ​ ​នាដករ​ត្រូវ​ហាត់រៀន​យ៉ាងសកម្ម​ ​និង​ ​ស្ទាត់ជំនាញ​ ​អស់​រយៈ​ ​ពេល​ជាច្រើន​ឆ្នាំ​ ​ទើប​ចេះចាំ​ ​មាន​អត្ថន័យ​ដូចជា​ការរំជួលចិត្ត​នានា​ ​ការ​ភ័យភិត​ ​ស្នេហា​ ​ការ​សប្បាយរីករាយ​ ​ឬ​ ​ការ​ខឹងសម្បា​ជាដើម​ ​។​

​របាំ​ព្រះរាជទ្រព្យ​ ​ជា​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ​ដែល​ជា​ទម្រង់​សិល្បៈ​សក្ការៈ​ ​(​សិល្បៈ​ ​ទេវៈ​)​ ​មួយ​ដែល​មាន​វ័យ​ ​ចំណាស់​ ​ដ៏​យូរលង់​ណាស់​មក​ហើយ​ ​នៅក្នុងចំណោម​ ​ទម្រង់​សិល្បៈ​សក្ការៈ​ ​ហើយក៏​ជា​ទម្រង់​សិល្បៈ​ ​ដែល​មានតម្លៃ​ពិត​ខាង​ស្មារតី​ ​និង​ ​ខាង​បច្ចេកទេស​កំរិត​ខ្ពស់​ក្នុងចំណោម​ទម្រង់​សិល្បៈ​ ​ទស្សនីយភាព​ ​នៅ​កម្ពុជា​ ​។​ ​កាលដើមឡើយ​ ​នា​សម័យ​មហានគរ​ ​នាដ​ការ​ ​នាដកា​រិនី​ ​ប្រចាំ​ប្រាសាទ​មាន​តួនាទី​សម្រាប់​រាំ​ ​ឧទ្ទិស​ដល់​អាទិទេព​ ​ឬ​ ​រាំ​ថ្វាយ​ទេវៈ​រាជា​ ​គឺជា​និរ​សា​សន្តិភាព​ ​ពី​ស្ថាន​ ​មនុស្សលោក​ ​ទៅ​ស្ថាន​ទេវតា​ ​និង​ ​ជា​សិល្ប​ការិនី​សន្តិភាព​ ​ឬ​ ​ជា​សន្តិ​ភាវ​ការិនី​ខា​ ​ផ្លូវ​ដួងចិត្ត​ ​គំនិត​ ​ដែល​ធ្លាប់​បាន​រាំ​ផ្សព្វផ្សាយ​ពី​ ​សីលធម៌​ ​និង​ ​គុណធម៌​ ​ដើម្បី​សុំ​សេចក្តី​សុខ​ ​សន្តិភាព​ ​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មក​ហើយ​។​ ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ ​ទម្រង់​ក្បាច់​បុរាណ​ខ្មែរ​ ​របាំ​ព្រះរាជទ្រព្យ​ ​គឺជា​ទម្រង់​របាំ​ស្ត្រី​ ​ព្រោះ​កាលដើមឡើយ​ ​អ្នក​សម្តែង​តួអង្គ​មាន​បួន​៖​ ​តួ​នាង​ ​(​ស្ត្រី​)​ ​តួ​នាយ​រោង​ ​(​បុរស​)​ ​តួយក្ស​ ​និង​ ​តួ​ស្វា​ ​ព្រមទាំង​តួ​បន្ទាប់បន្សំ​ ​មាន​តួ​សត្វ​សុទ្ធ​តែ​ស្រី​ៗ​ ​ជា​អ្នក​សម្តែង​តួអង្គ​ទាំងនោះ​ ​លើកលែងតែ​តួ​តា​ឥសី​ ​និង​តួត្លុក​ប៉ុណ្ណោះ​ ​ដែល​សម្តែង​ដោយ​ប្រុស​ៗ​។​ ​ក្រោយមក​ ​ដោយមាន​ការវិវត្តន៍​របស់​ទម្រង់​សិល្បៈ​នេះ​ ​តួអង្គ​ស្វា​ត្រូវ​បាន​សម្តែង​ ​ដោយ​ប្រុស​ៗ​ ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ​។​

​របាំ​ព្រះរាជទ្រព្យ​ ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ​ជា​ប្រភេទ​របាំ​ ​ដែល​នាដករ​ ​ប្រើ​ចលនា​កាយ​ ​វិការ​ក្បាច់​ ​និង​ ​មនោ​សញ្ចោ​ត​នា​យ៉ាង​ប៉ិនប្រសប់​ទៅតាម​ការវិវត្តន៍​នៃ​សាច់រឿង​ ​ដែល​រៀបរាប់​បញ្ជាក់​ដោយ​ទំនុកច្រៀង​ ​នៃ​ក្រុម​ចម្រៀង​ ​ជាពួក​ ​(​ជ​ហៀ​រា​លេ​)​ ​ដែល​មាន​ ​តួនាទី​ច្រៀង​ជូន​របាំ​នេះ​ ​ជាមួយនឹង​វង់ភ្លេង​ពិណពាទ្យ​ ​ដែល​មាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ​ផង​ដែរ៕​

Advertisement