តួឯកល្ខោន​បាសាក់​លោក​ ​អុល​ ​សំអាង​ ​រំភើបចិត្ត​ចំពោះ​ពាក្យ​មួយ​ឃ្លា​របស់​សម្ដេច​ ​ហ៊ុន​ ​សែន​

​ដូច​មហាជន​បាន​ជ្រាប​ដឹង​មក​ហើយ​ថា​ ​សាស្ត្រា​ចារ្យ​ ​តួឯកល្ខោន​បាសាក់​លោក​ ​អុល​ ​សំអាង​ ​មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួងព័ត៌មាន​ ​ហើយ​នៅ​រសៀល​ថ្ងៃទី១៤​ ​មករា​ ​ឆ្នាំ២០២០​ ​លោក​ក៏​មាន​វត្តមាន​ចូលរួម​ក្នុង​ជំនួប​អាហារ​សាមគ្គី​ជាមួយ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដើម្បី​បាន​ជួប​សំណេះសំណាល​អ្នកសារព័ត៌មាន​ទូទាំង​ប្រទេស​ ​និង​មន្ត្រី​ក្រសួង​សំ​ខាន់​ៗ​។​
​ក្នុង​នោះ​លោក​ក៏បាន​បង្ហាញ​ការចាប់អារម្មណ៍​ជាច្រើន​បន្ទាប់ពី​បញ្ចប់​ជំនួប​នោះ​ ​និង​ទាំង​បាន​ចាត់ទុកថា​ ​សារ​មួយ​ឃ្លា​ដែល​សម្ដេច​តេជោ​ ​បាន​លើកឡើង​ថា​ ​«​អ្នកសារព័ត៌មាន​ ​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ​ ​កុំ​បំភ្លៃ​ការពិត​»​ ​គឺជា​អ្វី​ដែល​មានតម្លៃ​ក្រោយ​អាហារ​សាមគ្គី​នោះ​ផង​។​ ​

​លោក​ ​អុល​ ​សំអាង​ ​និយាយ​ថា​ ​ក្នុង​ជំនួប​ដែល​បាន​ធ្វើឡើង​ជាច្រើន​ម៉ោង​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​នោះ​ ​លោក​ចាប់អារម្មណ៍​ចំពោះ​ប្រយោគ​ខាងលើ​យ៉ាង​ខ្លាំង​ ​ដោយ​លោក​យល់ថា​ប្រសា​សា​ន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​គឺជា​ក្រើន​រំឭក​ឱ្យ​អ្នកសារព័ត៌មាន​កាន់តែ​ប្រកប​វិជ្ជាជីវៈ​មួយ​កាន់តែ​ប្រសើរ​ ​នៅក្នុង​អាជីព​។​ ​ជាមួយនឹង​ការចាប់អារម្មណ៍​ ​និង​កោតសរសើរ​ចំពោះ​ពាក្យ​មួយ​ឃ្លា​ដ៏​មាន​អត្ថន័យ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​នា​ឆ្នាំនេះ​ ​លោក​ក៏​បង្ហាញ​អារម្មណ៍​រំភើប​ផង​ដែរ​ ​ដែល​ក្នុងនាម​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៍​មាន​ ​ហើយ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ជំនួប​អ្នកកាសែត​ដ៏​សំខាន់​នេះ​។​ ​

​លោក​ ​អុល​ ​សំអាង​ ​បាន​ចាត់ទុកថា​ ​នេះ​គឺជា​ការ​ផ្ដល់​ឱកាស​មួយ​ដ៏​សំខាន់​ឱ្យ​សិល្បករ​បុរាណ​ខាង​ផ្នែក​ល្ខោនបាសាក់​ដូច​លោក​ ​បាន​ចូលរួម​ក្នុង​សង្គម​ ​និង​យល់ដឹង​ច្រើន​ក្នុង​សង្គម​អ្នកចេះដឹង​ ​ដែល​មានន័យថា​ ​បើ​ទោះបីជា​សិល្បៈ​ល្ខោនបាសាក់​មិនសូវ​មានការ​គាំទ្រ​ពី​យុវ​វ័យ​ក្មេង​ៗ​ ​ប៉ុន្តែ​ក៏​ទទួល​បានការ​យកចិត្ត​ទុកដាក់​ ​ពីសំណាក់​រាជរដ្ឋាភិបាល​ជា​ថ្នាក់ដឹកនាំ​។​ ​ក្នុង​នោះ​ក្រសួងព័ត៌មាន​ ​និង​ ​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​ក៏បាន​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ល្ខោនបាសាក់​របស់​លោក​ផលិត​សាច់​រឿង​ថ្មី​ៗ​ ​ដែល​ធ្វើ​ក្រុមការងារ​របស់​លោក​នៅតែ​មាន​ចរន្ត​ ​ដែល​ជា​ការ​ជួយ​លើកស្ទួយ​វិស័យ​ល្ខោនបាសាក់​ ​ឱ្យ​នៅតែ​មានការ​ចាប់អារម្មណ៍​ផង​ដែរ​។​ ​លោក​ថា​នេះ​ជា​គុណបំណាច់​នៃ​សន្តិភាព​ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ក៏​មានសន្ទុះ​រីក​ចំរើន​លើ​គ្រប់​វិស័យ​៕​

Advertisement