រំលែកទុក្ខ! ស្វាមីតារាសម្ដែង ឡោម លក្ខិណា មរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

មុន​នេះ​បន្ដិច​ឡា​រ៉ែ​នបាន​ទទួល​ដំណឹង​ថា​ បុរស​ម្នាក់​បើករថយន្ត​ព្រូស​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​កូ​រ៉េមួយតោន​កន្លះ​ពេញទំហឹង​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗនៅនឹង​កន្លែង​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង៦ព្រឹក​ ថ្ងៃទី​16​ ខែមករា​ ឆ្នាំ​2020​ តាម​បណ្ដោយ​ផ្លូវ​ប៉េតុង​មួយ​កន្លែង​ក្នុង​សង្កាត់​កាកាប​ទី​2 ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​ព្រូស​មួយ​គ្រឿង​ពណ៌ស​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ (2AQ​-9139​) បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ​លុះ​មកដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ពេញទំហឹង​ជាមួយនឹង​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​ ពណ៌ស​ ពាក់​ស្លាក​លេខ ​(ភ្នំពេញ​ 2AK​-7485​) បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស់​ទិស​គ្នា​ បណ្ដាលឱ្យភាគី​ខាង​ម្ចាស់​រថយន្ត​ព្រូស​ស្លាប់​ភ្លាម​ៗនៅនឹង​កន្លែង​កើតហេតុ​ ចំណែក​ឯរថយន្ត​ទាំងពីរ​រង​ការខូចខាត​យ៉ាងដំណំ​។

សព​ជនរងគ្រោះ​មាន​ឈ្មោះ​ ប៉ា​ ចាន់​ពិ​សិទ្ធ​ អាយុ​33ឆ្នាំ​ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ស្វាមី​តារា​សម្ដែង​ ឡោម​ ល័ក្ខិ​ណា​ ដែល​មុខរបរ​ជា​អ្នក​គក់ជេរ​រថយន្ត​ស្នាក់នៅ​ក្នុង​បុរី​ឈូក​វ៉ា1​ ក្នុង​សង្កាត់​កាកាប1​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

Advertisement