បើក​ទំព័រ​ឆ្នាំ​ ​២០២០​ ​ភ្លាម​ ​ប៉ុ​ស្ដិ៍​លេខ៥ក្រុងពាលី​រឿង​ភាគ​ចំនួន២ប្រមូលផ្ដុំ​តា​រា​ល្បី​ៗ

​ដើម​ទំព័រ​ឆ្នាំ២០២០នេះ​ ​រឿង​ភាគ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​បន្ដ​ផលិត​ដល់​លំដាប់​លេខ​រឿង​ទី​ ​២៣​ ​និង​ ​២៤​ ​ហើយ​ ​ដែល​មាន​ចំណងជើង​ទាក់ទាញ​មែនទែន​គឺ​រឿង​ ​«​ ​មរតក​កម្ម​ ​»​ ​និង​រឿង​ ​«​ ​ទាសករ​លុយ​ ​»​ ​ដែល​សុទ្ធសឹង​ជា​រឿង​ផ្ដល់​តម្ល​អប់រំ​ដល់​មហាជន​បាន​ទស្សនា​រឿង​នេះ​ហើយ​ ​និង​យក​ទៅ​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ដោយ​ពិចារណា​។​

​លោក​ ​ហួង​ ​តារា​មុ​ន្នី​ ​អ្នកគ្រប់គ្រង​ការផលិត​ប្រចាំ​ស្ថានីយ៍​នេះ​បាន​ប្រាប់​ឡា​រ៉ែ​ន​ឱ្យ​ដឹង​ថា​ ​ប៉ុ​ស្ដិ៍​លេខ៥បាន​បើក​យ៉ាង​តួ​ទូលាយ​ចំពោះ​តួអង្គ​ថ្មី​ចាស់​ដែល​មាន​សមត្ថភាព​ក្នុង​ការសម្ដែង​ភាពយន្ដ​ ​ដោយ​មិន​ប្រកាន់យក​តែ​តួ​ប្រចាំ​ប៉ុ​ស្ដិ៍​នោះ​ទេ​។​ ​ជាក់ស្ដែង​ដូច​រឿង​ភាគ​ថ្មី​ដែល​ដាក់​ក្រុងពាលី​ព្រមគ្នា​ទាំងពីរ​នៅ​ព្រឹក​ថ្ងៃទី​ ​17​ ​នេះ​ ​សុទ្ធតែ​ប្រមូល​ម្ដុំ​តារា​ថ្មី​ចាស់​ ​តារា​នាំមុខ​ ​និង​តារា​ប្រកប​រឿង​ ​ដែ​លពោ​ពេញ​ទៅ​ដោយ​ទេពកោសល្យ​សម្ដែង​ពិត​ ​ដោយ​មិន​ប្រើ​ខ្សែ​ក្នុង​ការ​ចូល​សិល្បៈ​។​ ​លោក​ក៏បាន​អះអាង​ថា​ ​ប៉ុ​ស្ដិ៍​លេខ៥គ្មាន​ការ​ប្រកាន់យក​តែ​តួ​ដដែល​ៗ​មក​សម្ដែង​នោះ​ទេ​ ​ជា​ការពិត​ប៉ុ​ស្ដិ៍​លេខ៥គឺ​បើកឱកាស​ឱ្យ​តារា​សិល្បៈ​គ្រប់រូប​បាន​ចូលរួម​កិច្ចការ​ងារ​ជាមួយ​ស្ថានីយ៍​យ៉ាង​ទូលំ​លាយ​ ​និង​សហការ​គ្នា​ធ្វើការ​បាន​យ៉ាង​ប្រសើរ​។​

​សូម​ជ​ម្រ​បថា​ ​ក្នុង​ពិធី​ក្រុងពាលី​ព្រឹកមិញ​នេះ​ ​ក៏​មាន​តារា​សិល្បៈ​ជាច្រើន​ដួង​ចូលរួម​ដូចជា​ ​លោក​ ​បញ្ញា​សិទ្ធ​ ​លោក​ ​ណា​ឃុន​ ​លោក​ ​លាង​ឆេ​ ​កញ្ញា​ ​ណា​ក់​ស្រី​ណា​ ​កញ្ញា​ ​ប៉ប់​ ​រចនា​ ​អ្នកនាង​ ​ញឹម​ ​ចាន់​ថន​ ​និង​តារា​សម្ដែង​ប្រុសស្រី​ជាច្រើន​ដួង​ ​បាន​បង្ហាញ​វត្តមាន​បង្ក​បរិយាកាស​សប្បាយ​នា​បរិវេណ​សណ្ឋាគារ​សូ​ហ្វី​តែល​ ​ភូ​គី​ត្រា​ភ្នំពេញ​៕​



Advertisement