ទាំងពូកែ..ទាំងស្រស់ស្អាត ជីមមី ចែករំលែកសារជីវិតទៅកាន់អ្នកគាំទ្របង្កប់អត្ថន័យល្អៗ

កន្លងមកតារាស្រីស្អាត ជីមមី ធ្លាប់បង្ហើបប្រាប់មហាជនថា ខ្លួនឆ្លងកាត់បទពិសោធន៍ជីវិតច្រើន រហូតមានពេលខ្លះបាក់ទឹកចិត្តដល់ថ្នាក់ចង់សម្លាប់ខ្លួន។ ជីម មី ថា អំឡុង​ពេល​​អាយុ​១៨​ឆ្នាំ​គឺ​ជា​វ័យ​មួយ​ដែល​នារី​ៗ មាន​រូប​​ឆោម​ស្រស់​ស្អាត​ និង​ពោពេញ​ដោយ​មន្ត​ស្នេហ៍​ តែ​នាង ខុស​គេ​ព្រោះ​វ័យ​នេះ​​ផ្ទៃ​មុខ​ទាំង​មូល​ឡើង​សុទ្ធ​តែ​មុន​​​រក​កន្លែង​ណា​ឃើញ​​ស្អាត​ពុំ​ឃើញ ហើយ​កម្ពស់​វិញ​មិន​សម​ជា​នារី​ភេទ​។ឯ​ការ​រៀន​សូត្រ​នាង ទៀត​សោត​រៀន​មិន​ពូកែ​​ពិសេស​​គឺ​មុខ​វិជ្ជា​គណិតវិទ្យា​តែ​​នេះ​តែ​ម្ដង​រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​​ស្រី​ស្អាត​រូប​នេះ​បាក់​ទឹក​ចិត្ត​​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន។

​អស់​មួយ​រយៈ​ក្រោយ​ពី​សួរ​នាងខ្លួន​ឯង​ថា “តើ​ខ្ញុំ​រស់​នៅ​ដើម្បី​អ្នក​ណា​​?” ពេល​នោះ​នាង ក៏​បាន​ឆ្លើយ​តប​​ទៅ​ខ្លួន​ឯង​វិញ​ថា រស់​នៅ​ដើម្បី​ខ្លួន​ឯង​ដូច្នេះ​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​កុំ​បណ្ដោយ​ឱ្យ​ពេល​វេលា​​ឱ្យ​កន្លង​ផុត​​ទៅ​ទាំង​ឥត​ប្រយោជន៍។ ការចែករំលែកនូវបទពីសោធន៍ក្នុងជីវិតរបស់ខ្លួននាង ព្រមទាំងផ្ដល់ជាគំនិតល្អៗទៅ​ដល់អ្នកគាំទ្រនៅលើបណ្ដាញសង្គម ក៏កាន់តែធ្វើឱ្យតារាស្រី ជីមមី ទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពេញថ្លើម ជាពិសេសទាំងពូកែ ទាំងស្រស់ស្អាត ថែមទាំងមានអ្វីដែលល្អៗចែកជូនទៅអ្នកដទៃទៀត។ ថ្មីៗនេះ នាងបានចែករំលែកសារមួយដ៏មានន័យទៅកាន់អ្នកគាំទ្រថា ៖

កំណត់ស្តង់ដាស្នេហាដែលមានគុណភាពគឺជាការស្វែងរកបុរសម្នាក់ដែល:
– ខ្លាំងគ្រប់គ្រាន់នឹងដឹកនាំ
– មានសមត្ថភាពគ្រប់គ្រាន់នឹងផ្តល់ឱ្យ
– ក្លាហានគ្រប់គ្រាន់នឹងការពារ
– ចាស់ទុំគ្រប់គ្រាន់នឹងដឹកដៃយើងឆ្លងកាត់ឧបសគ្គ។

ស្រលាញ់ខ្លួនឯងឱ្យគ្រប់គ្រាន់នឹង:
– កាត់មនុស្សអត់បានការចេញពីជីវិត
– ដើរចេញពីកន្លែងដែលគេមិនឱ្យតំលៃ
– កំនត់ស្តង់ដាស្នេហាដែលមានគុណភាព
– ជ្រើសរើសទទួលតែអាកប្បកិរិយាល្អនិងការគោរពពីអ្នកដទៃ
– អត់ឱនឱ្យខ្លួនឯងនិងដើរទៅមុខបន្ត
– ជ្រើសរើសធ្វើតែការងារណាដែលខ្លួនស្រលាញ់
ត្រូវចាំថាលើកលោកនេះគ្មាននណារម្នាក់ត្រូវបានតែងតាំងអោយមានសិទ្ធិមើលងាយយើងនោះទេ។

នាងជាមនុស្សម្នាក់ដែលនាំយកពន្លឺចូលមកជីវិតអ្នកពេលអ្នកកំពុងជួបភាពងងឹតសូន្យសុង។
នាងមិនចូលចិត្តសាងបញ្ហា តែនាងចូលចិត្តដោះស្រាយ។
នាងចូលមកក្នុងជីវិតអ្នកហើយផ្តល់នូវភាពកក់ក្តៅពេលដែលអ្នកកំពុងរងារ។
នាងជំរុញអ្នកឱ្យក្លាយជាមនុសល្អជាងអ្នកពីម្សិលមិញ។
នាងប្រាប់អ្នកពីភាពអស្ចារ្យនិងតំលៃក្នុងខ្លួនអ្នកដែលអ្នកដទៃមើលមិនឃើញ។
ពេលដែលជីវិតអ្នកមានឧបសគ្គហើយមនុស្សគ្រប់គ្នាដើរចេញអស់អ្នកនឹងឃើញមានតែនាងម្នាក់ដែលមិនទៅណាហើយញញឹមមកកាន់អ្នករួចនិយាយថា: តិចទៀតគ្រប់យ៉ាងនឹងប្រសើរ បងពូកែយ៉ាងនេះគ្មានអ្វីបំបាក់បងបានទេ។
ជួបហើយនៅនារីប្រភេទនោះ? បើជួបហើយថែនាងអោយបានល្អណា។
ព្រោះនាងមានចំនុចអាក្រក់មួយ បើអ្នកបណ្តោយឱ្យនាងដើរចេញនាងនឹងមិនត្រលប់មកវិញទេ។

Advertisement