តារាចម្រៀងកូនខ្មែរកម្ពុជាក្រោមលោក ខាន់ ស៊ីអឿន ក្លាយជា​តារា​ប្រចាំ​ផលិតកម្ម​សាន់ដេ

ដូចប្រិយមិត្តអ្នកលេងបណ្ដាញសង្គមជាច្រើនបានស្គាល់ម្ចាស់បទ «ស្រលាញគ្នាយូរម៉េចស្ទាវ» គឺលោក ខាន់ ស៊ីអឿន ជាតារាចម្រៀងកូនខ្មែរកម្ពុជាក្រោម។ ថ្មីៗនេះ ស្រាប់តែគេមើលឃើញលោកបង្ហាញវត្តមាននៅក្នុងផលិតកម្មសាន់ដេ ជាតារាចម្រៀងផ្លូវការហើយ ថែមទាំងបញ្ចេញបទចម្រៀងថ្មីត្រៀមរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរថែមទៀតផង។

តារាចម្រៀង​សម្បុរ​ស្រអែម ស៊ីអឿន មិនត្រឹមតែ​អាចបកស្រាយ​ចម្រៀង​បានពីរោះហើយ នៅ​មាន​សមត្ថភាព​និពន្ធ​បទ​​ភ្លេង​ដោយខ្លួនឯង​ថែមទៀត។ ក្រៅពីបង្ហាញខ្លួន​ជាសមាជិកថ្មីនៅទ្រនំផលិតកម្មសាន់ដេ ស៊ីអឿន ក៏មានបទថ្មីបញ្ចេញទៅព្រមៗគ្នា នឹងការបង្ហាញវត្តមានដល់​ទស្សនិកជនឱ្យបានដឹងដូចគ្នា ដោយបទនោះមានចំណងជើង​ថា​ «ស៊ី Brand ចុះអូន» ជាបទភ្លេង​បែបចូល​ឆ្នាំញាក់ៗ​តិចៗ​គួរឱ្យ​​ចាប់អារម្មណ៍​មែនទែន ម៉្យាងជា​ស្នាដៃនិពន្ធ​បទភ្លេង Mrr Thea Ra Zony និពន្ធទំនុក​ច្រៀងដោយ ហ៊ាង ម៉េងហួរ ព្រមទាំង​មាន​​ក្រុម​​ការងារ​មួយ​ចំនួនទៀត។

ចង់ដឹងថាទឹកដមសំឡេងតារាប្រុសមកពីទឹកដីកម្ពុជាក្រោមរូបនេះ ក្រអួនក្រអៅដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Advertisement