លោក សួស សងវាចា រៀបរាប់ពីស្ថាភាពដុនដាបនៃជំងឺប្រចាំកាយ

ខណៈប៉ុន្មានម៉ោងនេះ អីតីតតារាចម្រៀងល្បីឈ្មោះលោក សួស សងវាចា បានបង្ហោះរូបភាពនិងសារឱ្យដឹងថា លោកកាន់តែធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ ជំងឺរុករានរាងកាយ។ លោករៀបរាប់ថា ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ”។

លោក សួស សងវាចា បច្ចុប្បន្ននេមានវ័យ៥២ឆ្នាំ បច្ចុប្បន្នកំពុង​សម្រាក​ក្នុង​លំ​នៅដ្ឋានមួយកន្លែង ស្ថិត​​នៅ​ភូមិ​ព្រៃ​ទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយលោកបានធ្លាក់ខ្លួនឈឺពិការមួយចំហៀងខ្លួនរយៈពេល៥ឆ្នាំហើយ ដោយសព្វថ្ងៃនេះគ្មានចំនូលផ្គត់ផ្គង់គ្រួសារ មានតែរបរលក់ដូរតិចតួចនៅមុខផ្ទះជាប់បំណុលធនាគារ មានកូនបីនាក់នៅក្នុង​បន្ទុកកំពុងសិក្សា។ គិត​មកទល់​ពេល​បច្ចុប្បន្ន​នេះ ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ ដែល​លោក​បាន​បាត់បង់​សមត្ថភាព​ចេញ​ច្រៀង​លើ​វិស័យ​សិល្បៈ។ ស្ថានភាព​ជំងឺ​របស់លោករហូតមកដល់​ពេលនេះ ​គឺ​នៅ​តែ​បន្ត​ការ​ព្យាបាល​ប្រចាំខែ​ ពោល​គឺ​រយៈពេល​១​ខែ​ លោក​ត្រូវ​ទៅ​ជួប​ក្រុមគ្រូពេទ្យ​ម្តង​ដើម្បី​តាមដាន​ពី​ជំងឺ​ប្រចាំ​កាយ​។ ដោយសារ​មូលហេតុ​នេះហើយ ​ទើប​ធ្វើ​ឲ្យ​លោក​ជួប​ការ​លំបាក​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​រហូត​ស្ទើរ​គ្មាន​មិត្តភ័ក្ដិ​ណា​រាប់រក​ដូច​គ្រា​ដែល​លោក​នៅ​មាន​លទ្ធភាព​ចេញ​ច្រៀង​។​

ក្រោយពី សួស សងវាចា បានបង្ហោះសារបែបនេះមានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរលោកជាពន់ពេក និងជូនពរតារាចម្រៀងរូបនេះឆាប់ជាសះស្បើយ៕

Advertisement