ប៉ុន្មានសន្លឹករបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី អ្នកគាំទ្រលាន់មាត់ថាមានសម្រស់ដូច ដាញ់ ម៉ូលីកា

ក្រោយពីបានពាក់មកុដបវរកញ្ញាភពផែនដីប្រចាំឆ្នាំ ២០២០រួចមក បវរកញ្ញា ប៉ុន សុរ៉ាវត្តី ត្រូវបានម្ចាស់សម្អាងការជាច្រើនទាក់ទងឱ្យបង្ហាញម៉ូដ ក៏ប៉ុន្ដែអ្វីដែលមហាជនកំពុងតែចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ រូបភាពជាច្រើនសន្លឹករបស់បវរកញ្ញាវ័យក្មេងរូបនេះ ត្រូវបានអ្នកគាំទ្រលាន់មាត់ថា មានមុខមាត់ដូចតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង ដាញ់ ម៉ូលីកា ។

កញ្ញា ប៉ុន សុរ៉ាវត្តី ដែលទទួលបានជយលាភីលេខ១និងគ្រងមកុដបវរកញ្ញាឯកភពផែនដីឆ្នាំ២០២០ គឺមានភាពវាងវៃជាងគេ ទាំងដំណើរ និងបុគ្គលិកលក្ខណៈផ្សេងៗទៀត បូករួមជាមួយភាពក្លាហានមានចេញពី ក្នុងខ្លួនមិនត្រឹមតែស្អាតនោះតែម្យ៉ាងទេ។ នាងមានកម្ពស់១៧០សង់ទីម៉ែត្រ និងមានរូបសម្រស់ស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនច្រើនថែមទៀតផង។ ថ្មីនេះ នាងបានគ្រងឈុតសម្អាងមួយ យ៉ាងលេចធ្លោសម្រស់មិនសរសើរមិនបានតែម្ដង ជាពិសេសនៅពេលដែលឈុតរបស់សម្អាងការនោះ សុទ្ធតែជាម៉ូតប្រពៃណីកែច្នៃ ដែលជួយអោយរូបសម្រស់របស់នាងកាន់តែអណ្ដែតឡើង។

ម្នាក់ៗសរសើរថា បវរកញ្ញាវ័យ២៥ឆ្នាំរូបនេះ ពិតជាស្អាតមែនទែន ជាពិសេសអ្នកលេងហ្វេសប៊ុកភាគច្រើនសុទ្ធតែលាន់មាត់ថា នាងស័ក្ដសមជាមួយការបង្អួតឈុតប្រពៃណី ព្រោះសម្រស់របស់នាងជាមួយនឹងឈុតសម្អាងប្រៀបបានដូចសម្រស់ស្រីខ្មែរអង្គរពិតៗតែម្ដង។ កុំឱ្យខាតពេលយូរ សូមទស្សនារូបភាពបវរកញ្ញា ប៉ុន សុរ៉ាវត្តី ខាងក្រោមនេះ៖

Advertisement