ចម្រៀង « ស្នេហ៍ឆ្លងវេហាស៍» ម៉ា ច័ន្ទបញ្ញា និងតារាថៃ បកស្រាយពិតជាពីរោះរណ្ដំចិត្ត

តារាចម្រៀងស្រស់សង្ហារ លោក ម៉ា ច័ន្ទបញ្ញា ស្រាប់តែបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយដោយច្រៀងរួមគ្នាជាមួយតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ។ អ្វីដែលធ្វើឱ្យតារាចម្រៀងរូបនេះរំភើបខ្លាំងនោះគឺឱកាសនៃការច្រៀងថ្វាយព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។

តារាប្រុសរូបនេះបានរៀបរាប់ឱ្យដឹងថា លោកមានកិត្តិយសជាទីបំផុត ដែលត្រូវបានស្ថានទូតថៃផ្ដល់កិត្តិយសជាអ្នកចម្រៀងខ្មែរតែម្នាក់គត់ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ។ «ស្នេហ៍ឆ្លងវេហាស៍» ច្រៀងជាពីរភាសារួមគ្នា ជាមួយអ្នកចម្រៀងថៃនិងក្រុមតន្ត្រី Big Band ថៃដ៏ល្បីពីបាំងកក រៀបចំដោយស្ថានទូតថៃនៅកម្ពុជា ក្នុងកម្មវិធី Meldoies of Friendship លើកទី៧០ រវាងទំនាកទំនងកម្ពុជាថៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង។ ក្រៅពីការបកស្រាយចម្រៀង បញ្ញា បានបង្ហាញនូវសារសម្លៀកបំពាក់ កែច្នៃ ពីជំនាន់បារាំងដល់ សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានថៃបានស្គាល់ ពីក្បិនជាតិ ហើយមានថ្នាក់ដឹកនាំខ្មែរ ថៃជាច្រើន បានចូលមកថ្លែងពីសេចក្ដីពេញចិត្តជាច្រើនពីការសម្ដែងនេះ។

កញ្ញា Phatchalarwaree Damrongthamrprasert បានបង្ហាញអារម្មណ៍រំភើបក្នុងឱកាសធ្វើដំណើរមកច្រៀងលើវេទិការប្រគំតន្ត្រីលើកដំបូងនៅកម្ពុជា ហើយនាងពិតជាមានអារម្មណ៍កក់ក្តៅដែលទទួលបានការស្វាគមន៍ពីអ្នករៀបចំកម្មវិធី ហើយក៏រំភើបដែលបានចាប់ដៃគូច្រៀងរួមជាមួយលោក ម៉ា ច័ន្ទបញ្ញា​ ដើម្បីច្រៀងបទចម្រៀងថ្វាយព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។ កញ្ញា បានសរសើរពីសមត្ថភាពច្រៀង និងភាពរួសរាយរាក់ទាក់របស់តារាចម្រៀងកម្ពុជា គឺលោក ម៉ា ច័ន្ទបញ្ញា ហើយនេះគឺជាលើកដំបូងផងដែរដែលកញ្ញា បានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងកម្ពុជា និងជាបទចម្រៀងដ៏មានប្រជាប្រិយរបស់ប្រទេសទាំងពីរ។ កញ្ញា រំពឹងថានឹងទទួលបានឱកាសជាថ្មីម្តងទៀតនាឱកាសក្រោយ។

រីករាយទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖