គ្មានដំណឹងរៀបការ តារាសម្ដែងស្រី ឌុច លីដា បង្ហាញមុខកូនប្រុសនៅលើបណ្ដាញសង្គម

ខណៈដែលគ្មានព័ត៌មានលេចឮពីតារាសម្ដែងស្រី ឌុច លីដា នាងមានគូស្នេហ៍ ឬរៀបការពីពេលណាមកសោះ ស្រាប់តែតារាស្រីរាងតូចច្រឡឹងរូបនេះ បង្ហាញមុខកូនប្រុសដែលទើបសម្រាលបាន ៤ ថ្ងៃ ពិតជាភ្ញាក់ផ្អើលខ្លាំងទាំងក្នុងនិងក្រៅចង្កោមអ្នកសិល្បៈ។ ទាំងអ្នកសិល្បៈ និងមហាជនមួយចំនួនមានការងឿងឆ្ងល់ថា មិនដែលឮថារៀបការ! ហេតុអីបានជា ឌុច លីដា សម្រាលកូនប្រុសម្នាក់បែបនេះទៅវិញ? សង្ស័យមានប្ដីលួចលាក់ទេដឹង? សង្ស័យជាកូនចិញ្ចឹមទេដឹង?

​បើ​ផ្អែក​តាម​សារ​ជា​​ច្រើន​របស់​កញ្ញា​ ឌុច លីដា​ នៅ​ឯ​តាម​បណ្តាញ​​សង្គម​ហ្វេសប៊ុក​ និង​​​រូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងអ្នកសិល្បៈដឹងពីជីវិតឯកជនរបស់នាង អាចឱ្យដឹងថា ​មួយ​រយៈពេល​​​ចុង​​ក្រោយ​នេះ លីដា គឺ​ពិត​ជា​​មាន​កូន​មែន​​ នាងរៀបរាប់ថា ៖«កូនគឺជាកម្លាំងចិត្ត ។ មានកូនរួច មិនអាចទៅណាបានព្រោះតែកូនដ៏គួរឲ្យស្រលាញ់នៅជាប់នឹងដើមទ្រូង »។ កញ្ញា ឌុច លីដា ក៏បានសរសេរ​​ទៀតថា​៖ «​​ថ្ងៃ​​​ហ្នឹង​​​​ម៉ាក់​ឲ្យ​អូន​លេង​​​ទឹក មុខ​ខ្លាំង​​ជាង​​​​មុន​ទៀត! អរគុណ​ដល់​​​អ្នក​ទាំង​​អស់់​គ្នា​​សម្រាប់​ការ​​ជូនពរ​អូន និង​​ម៉ាក់​អូន​​!​ »។

ប្រភពដដែរបន្តថា ដំណឹងមានកូនរបស់តារាស្រីរូបនេះបានលេចឡើងកាលពីខែមករាមកម៉្លេះ ប៉ុន្តែក៏មិនមានអ្នកជឿច្រើនដែរ ប៉ុន្តែក្រោយពីបង្ហាញមុខកូន និងឈ្មោះឡេង កិត្យាមណី នោះកាន់តែធ្វើឱ្យអ្នកក្នុងចង្កោមអ្នកសិល្បៈជឿជាក់ថាជាដំណឹងពិត។ បើផ្អែកមកលើបណ្តាញសង្គមរបស់តារាស្រីរូបនេះវិញ នាងបានបញ្ចេញរូបថតជាច្រើនសន្លឹកជាមួយកូនប្រុសដ៏គួរឱ្យស្រលាញ់ ជារៀងរាល់ថ្ងៃ។ មានរូបប៉ុនា្មនសន្លឹកនោះ គេឃើញតារាស្រី ទឹម រដ្ឋា បានកាន់ត្រកងឱបទ្រកូនប្រុសរបស់នាងដោយដៃទាំងពីទាំងរៀបរាប់ថា « Happy birthday to Mommy Lida Duch អូនសុំតំណាងឱ្យmommy ហើយព្រោះ mommy អត់បានរៀបខ្លួនទាន់ ម៉ាក់អ៊ំុ Tim Rotha ទៅសាប្រាយ ហាហាហាហា….»។

ទោះជាយ៉ាងណានៅមិនទាន់លេចចេញការរិះគន់ខ្លាំងៗនៅឡើយទេជុំវិញដំណឹងមានកូនមុនរៀបការរបស់តារាស្រីរូបនេះ និងនៅមិនទាន់មានការបកស្រាយបញ្ជាក់ព័ត៌មានច្បាស់ការពី ឌុច លីដា នៅឡើយទេ៕

Advertisement